អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យការងារបង្ករ បង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករ
August 28, 2020 អ្នកទស្សនា :

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប៉ាង វណ្ណាសេដ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ,លោកអនុប្រធានធនធានទឹក និងឧត្តុនិយមខេត្ត, លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកអូរជ្រៅ និងលោកមេឃុំ មន្ត្រី ឃុំ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រូវប្រជាកសិករ និងជួបសំណេះសំណាលជាមួយប្រជាកសិករនៅវាលស្រែ នៅឃុំគុត្តសត ,ឃុំសំរោង ,ឃុំចង្ហា ,ឃុំសិង្ហ និងឃុំសូភី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

      ជាក់ស្តែងនៃការចុះពិនិត្យឃើញស្ថានភាពស្រូវប្រជាពលរដ្ឋនៅទីតាំងទាំងប៉ុន្មានឃុំខាងលើ កន្លែងខ្លះស្រូវមានដើមដុះល្អដោយមានទឹកស្រោចស្រប បូមសង្គ្រោះដោះស្រាយបាន កន្លែងខ្លះទៀតក៏ក្រៀមស្វិត ប្រឈមខ្វះទឹក(ដោយទទួលរបបទឹកភ្លៀងតិចតួច) ក្នុងនាមអាជ្ញាធរដែនដីជំនាញធនធានទឹក និងឧត្តុរនិយម បានលើកគម្រោងស្តារអាង ប្រឡាយបុរាណបានច្រើនកន្លែង ដើម្បីដោះស្រាយ។

      ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជំរុញណែនាំបន្ថែមដល់ជំនាញធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយនានា ជាបន្ទាន់បន្ថែម ដោយប្រើប្រាស់គម្រោងថ្នាក់ជាតិ ខេត្ត និងមូលនិធិឃុំ ដើម្បីស្តុកទឹកឲ្យបានច្រើនថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្ករបង្កើនផលរបស់ពុកម៉ែបងប្អូនប្រជាកសិករនាពេលបច្ចុប្បន្ននេះ។

      ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំងអស់ មានគម្រោងផែនការយុទ្ធសាស្ត្រក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ បម្រើឲ្យវិស័យកសិកម្ម។

      លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្នុងឱកាសអមដំណើរជាមួយថ្នាក់ដឹកនាំខេត្តនាថ្ងៃនេះបានឲ្យដឹងថា ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឲ្យតំបន់ដាំដុះដំណាំស្រូវមួយចំនួនបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតនៅតំបន់ខ្លះ ក្នុងឆ្នាំ២០២០ មានផ្ទៃដីដាំដុះ បាន ២៥៤ ៥៩៨ ហិកតា ស្ថានភាព៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ