លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
August 28, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃស្នងការដ្ឋាននគបាលជាតិ ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

      លោកជំទាវ សូមថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុងនាពេលនេះ។

      នេះគឺជាការខិតខំបំពេញភារកិច្ច របស់មន្ត្រីនគរបាល ប្រកបដោយក្រមសីលធម៌ ស្របតាមតួនាទី និងភារកិច្ច ក្នុងការពារសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់បទល្មើសនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ នៅជាមួយប្រជាពលរដ្ឋ បម្រើផលប្រយោជន៍សង្គម។

      ការបំពាក់ឋានន្តរសក្តិ គឺជាការលើកទឹកចិត្តយ៉ាងធំ ដល់កម្លាំងរបស់យើងកាន់តែមានទឹកចិត្ត ក្នុងការបំពេញការងារស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តនានា ជាធរមាន ក្នុងន័យចូលរួមអភិវឌ្ឍន៍ខេត្តឱ្យកាន់តែមានការរីកចម្រើនបន្តទៀតឥតឈប់ឈរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ