អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងនគរបាល កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ និងអ្នកសម្អាតអនាម័យរបស់ខេត្ត
August 27, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានជួបសំណេះសំណាលជាមួយ កងកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ក្រុមគ្រូពេទ្យ និងអ្នកសម្អាតអនាម័យ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត យកចិត្តទុកដាក់ការពារសន្តិសុនសណ្តាប់ធ្នាប់សាធារណៈ រៀបចំសុវត្ថិភាពចរាចរណ៍ជូនភ្ញៀវទេសចរជាតិ អន្តរជា និងអប់រំណែនាំសុវត្ថិភាពអនាម័យសុខភាព ព្រមទាំងសម្អាតអនាម័យបានល្អប្រសើរក្នុងរយៈពេល០៥ថ្ងៃ ដែលប្រមុខរាជរដ្ឋាភិបាលសងថ្ងៃឈប់សម្រាក់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកន្លងមក។

      ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានការអភិវឌ្ឍន៍ជីវភាពល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានលទ្ធភាពអាចធ្វើដំណើរកំសាន្តតាមបណ្តារាជធានី ខេត្តប្រកបដោយសុវត្ថិភាពខ្ពស់។

      ជាក់ស្តែង ក្នុងរយៈពេលថ្ងៃឈប់សម្រាកសងថ្ងៃចូលឆ្នាំ ០៥ថ្ងៃ ខេត្តកែបមានភ្ញៀវទេសចរចូលមកទស្សនា សម្រាក លម្ហែកំសាន្តរហូតដល់១៤៦.៣៨៣នាក់ ភ្ញៀវទេសចរអន្តរជាតិ៥២៧នាក់ ចំនួននេះពិតជាចំនួនដ៏ច្រើនបើប្រៀបធៀមជាមួយប្រជាពលរដ្ឋក្នុងខេត្តដែលមានត្រឹមតែ៤២.២៣១នាក់ ដែលធ្វើឲ្យទីតាំងអង្គុយលេងកំសាន្តមិនទាន់អាចឆ្លើយតប ព្រមជាមួយផលិតផលក្នុងស្រុកមិនអាចផ្គត់ផ្គង់តាមតម្រូវការ។

      នៅក្នុងពិធីសំណេះសំណាលខាងលើនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តតាមតួនាទី ភារកិច្ចបានយ៉ាងល្អក្នុងការយកចិត្តទុកដាក់ការពារសន្តិសុខ និងរៀបចសណ្តាប់ធ្នាប់ចរាចរណ៍បានល្អប្រសើរជូនដល់បងប្អូនដែលឆ្លងកាត់ និងសម្រាក លម្ហែកំសាន្តក្នុងខេត្តប្រកបដោយសុវត្ថិភាពខ្ពស់ដោយពុំមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ហើយក្រុមគ្រូពេទ្យដែលប្រចាំការ បានជួយអប់រំផ្សព្វផ្សាយសុខភាពអនាម័យ ជាពិសេស អប់រំណែនាំអំពីវិធានការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានទូលំទូលាយ ។ ឯកឧត្តមក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមអ្នកសម្អាតអនាម័យ ដែលបានខិតខំសម្អាតទាំងយប់ទាំងថ្ងៃតាមការណែនាំរបស់ខេត្ត ដើម្បីឲ្យសោភណភាពអនាម័យតាមដងផ្លូវ និងទីកន្លែងកំសាន្តនានារបស់ខេត្តមានសោភណភាព និងបរិស្ថានល្អ។

      បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់បងប្អូនមន្រ្តីរាជាការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមអនុវត្តវិធានការអនាម័យសុខភាព ចូលរួមប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ ចៀសចាកឆ្ងាយពីគ្រឿងញៀន រួបរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុងអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានរស់នៅប្រកបដោយសន្តិសុខ សុវត្ថិភាពក្នុងសង្គមជាតិ និងក្នុងសង្គគ្រួសារ។

      ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភថវិកា និងភេជ្ជៈមួយចំនួនដល់កងកម្លាំងនគរបាល កងកម្លាំងកងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ និងបងប្អូនអ្នកសម្អាតអនាម័យដើម្បីជាការលើកទឹកចិត្តផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ