លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង
August 27, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង។

      លោកជំទាវអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ និងគណៈប្រតិភូ បានចំណាយពេលដ៏មានតម្លៃចូលរួមជាអធិបតី ក្នុងពិធីដ៏មានសារៈសំខាន់នេះ ជាមួយគ្នានេះផងដែរខ្ញុំក៏សូមចូលរួមអបអរចំពោះលោក គង់ មនោ ដែលត្រូវចូលកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សូមចូលរួមអបអរសាទរចំពោះមន្ត្រីនគរបាល ដែលបានត្រូវបំពាក់ឋានន្តរស័ក្កិនាពេលនេះ។

ខ្ញុំពិតជាមានសង្ឃឹមយ៉ាងមុតមាំថា លោកស្នងការ ពិតជានាំយកនូវបទពិសោធន៍ ជំនាញ សមត្ថភាពការងារ ដែលធ្លាប់អនុវត្តកន្លងមក មកប្រើប្រាស់នៅក្នុងអង្គភាពថ្មីឱកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យជាបន្តបន្ទាប់ មួយវិញទៀតគឺ ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងទាំងមូល រួមទាំងការពារបាននូវបូរណភាពដឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការពារសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិ អន្តរជាតិដែលមកកំសាន្តនៅក្នុងខេត្តកោះកុងរបស់យើង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ