កិច្ចប្រជុំពិភាក្សាលើការរៀចំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ
March 14, 2018 អ្នកទស្សនា :

រសៀលថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លោកស្រី យូ សុភា អភិបាលរងខេត្ត ទទួលបន្ទុកការងារគ្រប់គ្រងជនអន្តោប្រវេសន៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀចំផ្សព្វផ្សាយប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ៧១៩ប្រ.ក ស្តីពីការពង្រឹងការងារអធិការកិច្ចសហត្ថពលកម្មបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា និងសេចក្តីជូនដំណឹងលេខ១៨៨ ស.ជ.ណ. អអ ស្តីពីកាតព្វកិច្ចធ្វើប័ណ្ណ និងសៀវភៅការងារជនបរទេសរបស់ម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសមកវិនិយោគ ឬប្រកបមុខរបរណាមួយក្នុងព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យលោកស្រីផ្ទាល់។ ការផ្សព្វផ្សាយប្រកាសនេះ មានគោលបំណងអោយជនអន្តោប្រវេសន៍ទាំងអស់ដែលមកបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច តួនាទី និងគោរពច្បាប់ នៃព្រះរាជណាចក្រកម្ពុជា។ ជាមួយគ្នានេះ សូមម្ចាស់សហគ្រាស គ្រឹះស្ថាន កាស៊ីណូ និងជនបរទេសដែលមកវិនិយោគ ឬប្រកបមុខរបរក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជំរុញដល់បុគ្គលិករបស់ខ្លួនអោយមកបំពេញបែបបទតាមនីតិវិធីរបស់ព្រះរាជាណាចក្រកម្ពុជា៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ