រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបើកសម្ពោធជាផ្លូវការ សម្រាប់គម្រោងច្រកចេញចូលតែមួយ ជាមួយឧបករណ៍ Chatbot និងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម (IVR) របស់ទីភ្នាក់ងារ USAID
August 27, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង លោកស្រី វីណា រេឌី ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិចសម្រាប់អភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា (USAID) និងលោក ឡិនដែល ហ្វូន នាយកកម្មវិធីនៃគម្រោងចក្រចេញចូលតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសម្ពោធជាផ្លូវការ សម្រាប់គម្រោងច្រកចេញចូលតែមួយ ជាមួយឧបករណ៍ Chatbot និងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម (IVR) របស់ទីភ្នាក់ងារ USAID នៅសណ្ឋាគារក្លាស់ស៊ី ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីនាយកគ្រប់គ្រងកហរុមហ៊ុន Nickl Global Solutions ក្រុមហ៊ុនដៃគូររួមមាន ក្រុមហ៊ុន InSTEDD ilab Southeast Asia និងវិទ្យាស្ថានគាំពាគោលនយោបាយ API លោកអភិបាល អភិបាលរងក្រុង ស្រុកគោលដៅចំនួន ៥ និងអ្នកពាក់ព័ន្ធមួយចំនួនសរុបប្រមាណជាង ៥០ នាក់ បានអញ្ជើញចូលរួមផងដែរ។

      លោក សឿម ប៊ុនរិទ្ធិ បានចូលរួមអបអរសាទរចំពោះការបើកសម្ពោធជាផ្លូវការសម្រាប់គម្រោងចក្រចេញចូលតែមួយជាមួយឧបករណ៍ Chatbot និងឧបករណ៍ឆ្លើយតបសម្លេងអន្តរកម្ម (IVR) ក្នុងគោលបំណងលើកកំពស់គណនេយ្យភាពសង្គម សម្រាប់ការផ្តល់សេវាក្នុងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកគោលដៅ ទាំង ៥ រួមមាន ក្រុងបាត់ដំបង ស្រុកមោងឫស្សី ថ្មគោល បវេល និងស្រុកកំរៀង តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (OWSO-PEA) នាពេលនេះ។

      លោក អភិបាលរងខេត្ត បានមានលើកឡើងឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រសួងមហាផ្ទៃ ដែលមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់ដាក់ឱ្យដំណើរការសាកល្បងនូវការិយាល័យច្រកចេញចូលតែមួយ ចំនួន ២ មុនគេ គឺការិយាល័យច្រកចេញចូលតែមួយក្រុងបាត់ដំបង និងក្រុងសៀមរាប។ លោកបានបន្តទៀតថា ដោយមានការគាំទ្រ និងជឿទុកចិត្តពីប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃបានដាក់ចេញនូវសេចក្តីសម្រេច ស្តីការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងបានដាក់ឱ្យដំណើរជាបន្តបន្ទាប់ប្រមាណជាង ១១៥ក្រុង ស្រុក ខណ្ឌ ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ ដោយឡែកខេត្តបាត់ដំបងមានការិយាល័យច្រកចេញចូលតែមួយមានចំនួន ១០ក្រុង ស្រុក ហើយសល់ ៤ស្រុកទៀតកំពុងអនុវត្តតាមយន្តការច្រកចេញចូលតែមួយ។

      លោក សឿម ប៊ុនរិទ្ធិ បានគូសបញ្ជាក់បន្ថែមទៀតថា ការបង្កើតឡើងនូវការិយាល័យច្រកចេញចូលតែនាពេលនេះ គឺដើម្បីបង្ខិតការផ្តល់សេវារដ្ឋបាលឱ្យកៀកជិតនឹងប្រជាពលរដ្ឋ ដោយបង្កភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព តម្លាភាព និងឆ្លើយតបបានទាន់ពេលវេលាស្របទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ