លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពជំនាញ និងក្រុមការងារមណ្ឌលចត្តាឡីស័កកម្រិត២ (សាលាខេត្តចាស់) ដេីម្បីគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសនានា
August 26, 2020 អ្នកទស្សនា :

      ថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំជាមួយមន្ទីរ អង្គភាពជំនាញ និងក្រុមការងារមណ្ឌលចត្តាឡីស័កកម្រិត២ (សាលាខេត្តចាស់) ដេីម្បីគ្រប់គ្រងពលករដែលត្រឡប់មកពីប្រទេសនានា។

      លោកអភិបាលរងខេត្ត សូមអោយមន្ត្រី នៃមន្ទីរ អង្គភាពជំនាញ និងក្រុមការងារមណ្ឌលចត្តាឡីស័កកម្រឹត២ ធ្វើយ៉ាងណាគ្រប់គ្រងពលករ ដែលត្រឡប់មកពីប្រទេសនានា តាមយន្តការដែលមានស្រាប់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការចាំបាច់ នៅមណ្ឌលចត្តាឡីស័កកម្រិត២ នៅសាលាខេត្តចាស់៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ