ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
August 26, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។ ក្នុងកិច្ចប្រជុំនេះ ក៏មានការត្រួតពិនិត្យ និងបូកសរុបលទ្ធផល នៃការអនុវត្តការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រចាំខែសីហា ឆ្នាំ២០២០ ផងដែរ។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញារងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

      មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ប្រធានគណៈបញ្ជាការឯកភាព ក្រុង ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់លើការងារពង្រឹងសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសក្នុងកិច្ចការបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការងារជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងអំឡុងពេលកូវីដ-១៩។

      ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចជា៖

១- បន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងគាំទ្រការអនុវត្តការងារឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រឲ្យបានល្អប្រសើរថែមទៀត។

២- ពង្រឹងការទប់ស្កាត់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែន និងអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

៣- ក្រុមការងារចុះមូលដ្ឋានត្រូវបន្តចុះពិនិត្យពីបញ្ហាជីវភាព ក៏ដូចជាសំណើ សំណូមពរ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលនៃជំងឺកូវីដ១៩ និងដោះស្រាយភ្លាមចំពោះអ្នកដែលជួបប្រទះនូវការខ្វះខាត។

៤-អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ត្រូវបន្តចុះគាំទ្រដល់ការចិញ្ចឹមសត្វ និងការដាំដុះដំណាំ បន្លែ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបង្កើនចំណូលបន្ថែមក្នុងអំឡុងពេលកូវីដ-១៩។

៥- ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន នៅតាមផ្សារ និងទីប្រជុំជននានាឲ្យបានល្អប្រសើរ។

៦- បន្តរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសនៅក្នុងខេត្ត។

៧- បន្តពង្រឹងកិច្ចការងារទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ឲ្យមានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ