រដ្ឋបាលខេត្តស្វាយរៀង រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ នឹងភារកិច្ចក្នុងការគាំទ្រការឆ្លើយតបចំពោះមេរោគ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ
August 26, 2020 អ្នកទស្សនា :

      នៅថ្ងៃអង្គារ ទី២៥ ខែសីហាឆ្នាំ២០២០នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបរិយាកាសគាំទ្រច្បាប់ គោលនយោបាយ នឹងភារកិច្ចក្នុងការគាំទ្រការឆ្លើយតបចំពោះមេរោគ និងជំងឺអេដស៍ នៅថ្នាក់ក្រោមជាតិ ស្ថិតនៅសាលប្រជុំសណ្ឋាគារវៃគោ ខេត្តស្វាយរៀង ដែលមានចូលរួមពីសំណាក់លោក វឹង យ៉ាណាត ប្រធាននាយកដ្ឋានបង្ការ និងថែទាំគាំទ្រ ដល់អ្នកជំងឺអេដស៍ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ លោក លោកស្រីអភិបាលរងស្រុកក្រុងទាំងប្រាំបី លោកអធិការដ្ឋាននគរបាល លោកលោកស្រីប្រធានការិយាល័យសុខាភិបាល មន្ត្រីសុខាភិបាល លោកលោកស្រីតំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នឹងអង្គការក្រៅរដ្ឋាភិបាល ដែលប្រតិបត្តិការក្នុងខេត្តស្វាយរៀង។

      ក្នុងនោះឯកឧត្តមអភិបាលរងខេត្តក៏បានធ្វើការសំណូមពរដល់បងប្អូនដែលបានចូលរួមវគ្គបណ្តុះបណ្តាលដែលនឹងក្លាយជាគ្រូបង្គោល មានដូចខាងក្រោម ៖

១.ត្រូវបញ្ជ្រៀតការអប់រំផ្សព្វផ្សាយបង្ការជំងឺអេដស៍ ច្បាប់អេដស៍ ពិសេសលើកទឹកចិត្តការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយ ក្នុងការបង្ការទាំងតាមសេវាកំសាន្ត និងក្នុងចំណោមប្រជាពលរដ្ឋទូទៅក្នុងការបង្ការជំងឺអេដស៍។

២.នៅមូលដ្ឋាន សូមជួយផ្តល់ប្រឹក្សាជំរុញដល់អ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ ពិសសេផ្តល់លទ្ធភាពក្នុងការស្វែងរកសេវាប្រឹក្សាធ្វើតេស្តឈាមរកមេរោគអេដស៍បានត្រឹមត្រូវដែលមាននៅគ្រប់មណ្ឌលសុខភាពទាំងអស់ទូទាំងខេត្ត ដើម្បីឆាប់ ទទួលបានសេវាព្យាបាលទាន់ពេលវេលា។

៣.សូមជួយផ្តល់ប្រឹក្សា និងលើកទឹកចិត្ត ដល់អ្នកជំងឺអេដស៍ដែលពុំទាន់បានទទួលសេវាព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍ មកទទួលយកសេវាទាន់ពេលវេលា និងពុំមានគិតថ្លៃ នៅសេវាព្យាបាលជំងឺអេដស៍ នៅមន្ទីរពេទ្យខេត្តស្វាយរៀង និងស្រុករមាសហែក។

៤.សូមបងប្អូនជួយចូលរួមផ្សព្វផ្សាយអប់រំកុំឱ្យមានការរើសរអើងអ្នកផ្ទុកមេរោគអេដស៍ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍នៅតាមសហគមន៍ រួមទាំងការរើសរអើងមិនផ្តល់ការងារឬបញ្ឈប់ការងារ ក្នុងវិស័យ ឯកជន ដើម្បីចូលរួមលុបបំបាត់អោយបានទាំងស្រុងនូវការរើសរអើងនិងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍និងអ្នកជំងឺអេដស៍តាមគ្រប់រូបភាពទាំងអស់។

៥.បន្តខិតខំផ្តល់សេវា អោយបានល្អ ទាំងសេវាធ្វើតេស្តឈាម និងសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍តាមគោលការណ៍ណែនាំរបស់ថ្នាក់ជាតិ ដោយបន្តស្រាវជ្រាវ និងគ្រប់គ្រងករណីវិជ្ជមាន និងពង្រឹងការផ្តល់ប្រឹក្សាអ្នកជំងឺ មកតាមការណាត់របស់គ្រូពេទ្យ តាមដានការបាត់មុខ ដើម្បីការបន្ថយអត្រាលះបង់សេវា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ