ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យការស្ថាបនាផ្លូវខាងលិចស្ពានថ្មថ្មី ក្បែរស្ពានថ្មចាស់ ទល់មុខអគារចាស់សាលាខេត្ត
August 26, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវថ្មីឡើងស្ពានថ្មថ្មី (១៣មករា) ក្បែរស្ពានថ្មចាស់ (ស្ពានបុណ្យ) ទល់មុខអគារចាស់សាលាខេត្តបាត់ដំបង និងផ្លូវលេខ ៥០៧ និងប្រឡាយមួយចំនួនទៀតដែលការអញ្ជើញចូលរួមពីលោកនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត តំណាងក្រុមហ៊ុនម៉ៅការ និងអ្នកពាក់ព័ន្ធមួយចំនួន។

      នៅក្នុងដំណើរចុះពិនិត្យនោះដែរ ឯកឧត្តមពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពាន ដោយស្ថាបនាចាក់បេតុង និងអ៊ុតកៅស៊ូ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋ នៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។

      សូមបញ្ជាក់ផងដែរថា៖ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយ និង ស្ពានថ្មចាស់ ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំង មានចំណាស់អាយុកាល ជាង ១០០ឆ្នាំមកនេះ គឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វនូវពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្ម ក្រោមវត្តមានជាអធិបតីពីឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ដោយបានសាងសង់ចប់ ១០០% ផងដែរ។

      សម្រាបជូនផងដែរថា ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅ និងស្ពានថ្មចាស់ ដែលបណ្តោយប្រវែង ១០០ម៉ែត្រ និងទទឹង ៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ឆាប់នេះផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ