ឯកឧត្ដម ឃិន ញ៉ាណ អភិបាលខេត្តឧត្តរមានជ័យ ជម្រុញឲ្យអង្គភាពជុំវិញខេត្តត្រូវពន្លឿនការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល ដើម្បីជៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬការបាត់បង់ជាយថាហេតុ
August 26, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ការរៀបចំធ្វើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល(២០១៩) និងជម្រុញការធ្វើប័ណ្ណកម្មសិទ្ធ របស់អង្គភាពទូទាំងខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម ឃិន ញ៉ាណ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និងលោក មាក់ ចាន់តារា អនុប្រធាននាយកដ្ឋានសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

      ឯកឧត្តម ឃិន ញ៉ាណ អភិបាលរងខេត្តឧត្ដរមានជ័យនៅក្នុងកិច្ចប្រជុំ ត្រួតពិនិត្យការរៀបចំ បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល បានស្នើឲ្យមន្ទីរ អង្គភាព រដ្ឋបាលខេត្ត-ក្រុង-ស្រុក ឃុំសង្កាត់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះទ្រព្យសម្បត្តិរដ្ឋ ជាពិសេសដីរដ្ឋដែលមិនទាន់បានចុះក្នុងសៀវភៅបញ្ជី សារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ត្រូវប្រញាប់យកមកចុះបញ្ជីឲ្យស្របតាមនិតិវិធីហិរញ្ញវត្ថុ ដើម្បីជៀសវាងពីការរំលោភកាន់កាប់ខុសច្បាប់ ឬបាត់បង់ជាយថាហេតុ

      ដូច្នេះអង្គភាពទាំងអស់ ត្រូវត្រៀមលក្ខណៈ និងត្រូវរៀបចំសៀវភៅបញ្ជីសារពើភណ្ឌឆ្នាំគោល(ឆ្នាំ ២០១៩) របស់ខ្លួន ឲ្យបានឆាប់រហ័សដើម្បីដាក់ឆ្លងគណៈកម្មការធ្វើការត្រួតពិនិត្យ។

      ឯកឧត្តមក៏បានបញ្ជាក់ដែរថា គ្រប់មន្ទីរអង្គភាព និងអាជ្ញាធរដែលបានកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវខិតខំការពារ គ្រប់គ្រង និងថែរក្សាទ្រព្យសម្បត្តិរដ្ឋទាំងនោះប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមរយៈការកត់ត្រាទ្រព្យសម្បត្តិរដ្ឋឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ស្របតាមតាមបែបបទនៃបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមនិតិវិធី និងការណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋប្រកបដោយសក្កិសិទ្ធភាព និងគណនេយ្យភាព៕

ប្រភព៖ រដ្ឋបាលខេត្តឧត្តរមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ