រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំស្តីពីករណីបូមខ្សាច់លុបផ្លូវទឹកចូលអ៊ូរស្តុកទឹកសម្រាប់ផលិតអំបិលរបស់ក្រុមផលិតអំបិលក្នុងមណ្ឌលបឹងទូក ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ
August 26, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំស្តីពីករណីបូមខ្សាច់លុបផ្លូវទឹកចូលអ៊ូរស្តុកទឹកសម្រាប់ផលិតអំបិលរបស់ក្រុមផលិតអំបិលក្នុងមណ្ឌលបឹងទូក ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះសមាសភាពរួមមាន៖ ឯកឧត្តម អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកអភិបាលស្រុកទឹកឈូ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ នាយករងទីចាត់ការអន្តរវិស័យ និងមន្ត្រី លោកស្រីមេឃុំបឹងទូក និងលោកមេភូមិកែបថ្មី សរុបចំនូន ១៩រូប។

      បន្ទាប់ពីស្តាប់សេចក្តីរាយកាណ៍របស់លោកប្រធានមន្ទីរ លោកអភិបាលស្រុក ឯកឧត្តម អភិបាលរងខេត្តរួចមក ឯកឧត្តម អភិបាលខេត្ត បានផ្តល់អនុសាសន៍ដល់អង្គប្រជុំដូចតទៅ៖

១.ដីជាចំណីព្រែក ជាដីរបស់រដ្ឋ ដូចនេះរដ្ឋបាលខេត្តមិនមានសិទ្ធិដោះស្រាយផ្ដល់ជូនទៅបុគ្គលណាម្នាក់បានឡើយ ហើយត្រូវអនុវត្តតាមច្បាប់ដែលមានជាធរមាន។

២.ពាក់ព័ន្ធនឹងទំនាស់រវាងលោក គង់ សំណាង និងលោក ស៊ុន ណូន បើគាត់ចង់បន្តនីតិវិធីទៅតុលាការ នោះជាសមត្ថកិច្ចរបស់តុលាការជាអ្នកសម្រេច។

៣.ស្នើសុំឲ្យលោក ស៊ុន ណូន រក្សាភាពដើមនៃដីស្រែអំបិល ដោយបើកទ្វារទឹកស្រែអំបិល រក្សាភ្លឺស្រែឲ្យនៅដដែលដូចពីមុន។

៤.ចំពោះលោកស្រី សេង វួចលៀង ដែលកាប់ព្រៃកោងកាង ចំនួន ០៥ ហិកតា សុំចាត់ការតាមនីតិវិធីច្បាប់។

៥.ត្រូវអនុវត្តតាមខ្លឹមសារលិខិតលេខ០៨១ អ/គអឆក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិ គ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ