កិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារគណៈកម្មការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន អនាម័យ នៅបរិវេណផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប
March 14, 2018 អ្នកទស្សនា :

គណៈកម្មការរៀបចំផ្សារលើធំថ្មីប្រជុំពិភាក្សាការងារសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ​ បរិស្ថានជុំវិញផ្សារលើធំថ្មី នៅរសៀលថ្ងៃអង្គារ ១២ រោច ខែ ផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០១៨ នៅបន្ទប់ប្រជុំសាលា​ខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារគណៈកម្មការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព បរិស្ថាន អនាម័យ នៅបរិវេណផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបលោក ក្រោមអធិបតីភាព​ ពៅ ពិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ បរិស្ថាននៅផ្សារលើធំថ្មី ក្រុងសៀមរាប តំណាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុន សុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរូមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ សមត្ថកិច្ចពាក់ព័ន្ធ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារ អ្នកម៉ៅការភាស៊ីនៅផ្សារលើធំថ្មី ដើម្បីពិភាក្សាការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់អោយមានរបៀបរៀបរយ​ ក្នុងការលើកកម្ពស់សោភ័ណភាពនៅផ្សារលើធំថ្មីបន្ថែមទៀត។ ជាមួយគ្នានេះ​ ចំពោះអនាម័យបរិស្ថានសូមប្រធានគណៈកម្មការគ្រប់គ្រងផ្សារ អ្នកម៉ៅការភាស៊ីផ្សារត្រូវណែនាំដល់អាជីវករទាំងស់ធ្វើការវេចខ្ចប់​ និងទុកដាក់អោយបានសមរម្យ​ ដើម្បីងាយស្រួលដល់ការប្រមូល៕ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប ( ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៨)

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ