ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងស្វែងយល់អំពីសក្ដានុពល និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក
August 26, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំរំដួល អគារ ក សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យឯកឧត្តម ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួសម និងស្វែងយល់អំពីសក្ដានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក។

      អញ្ជើញចូលរួមក្នុងជំនួបនេះមានឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកស្រីប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

      មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះ ឯកឧត្តម ប៉ាទ្រីក មើហ្វី (W.Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដែលបានឆ្លៀតពេលពេលវេលាអញ្ជើញមកសិក្សាស្វែងយល់អំពីសក្ដានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូតសហរដ្ឋអាមេរិក និងបានបញ្ជាក់ជូនអំពីស្ថានភាពភូមិសាស្ត្រ និងតំបន់សក្ដានុពលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន រួមមាន វិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងកសិកម្ម ព្រមទាំងការងាររបស់អង្គការសង្គមស៊ីវិលជាមួយរដ្ឋបាលខេត្តផងដែរ ជាពិសេសឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅខេត្តស្វាយរៀង បានផ្តល់ការងារធ្វើជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងមកពីតាមបណ្តាខេត្ត ជាង ៨ម៉ឺននាក់។ ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីស្ថានភាពបច្ចុប្បន្នក្នុងកំឡុងពេលជំងឺកូវីដ១៩ ដូចជាការនាំទំនិញចេញចូលឆ្លងកាត់នៅព្រំដែនខេត្តស្វាយរៀង និងវៀតណាម សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងខេត្ត ព្រមទាំងវិធីសាស្ត្រក្នុងការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្ត ក្នុងនោះរដ្ឋបាលខេត្ត បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

      ក្នុងឱកាសនោះផងដែរ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានថ្លែងនូវការអគុណចំពោះឯកឧត្ដមអភិបាលខេត្ត ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូឯកឧត្ដម ព្រមទាំងបានផ្ដល់ជូននូវព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងខេត្តស្វាយរៀង ហើយឯកឧត្ដមពិតជារីករាយណាស់ដោយបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តស្វាយរៀង ជាពិសេសនៅតាមតំបន់ព្រំដែន ដែលមានតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រជាច្រើនផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ ក៏ដូចជាវិធានការយ៉ាងល្អប្រសើរដែលរដ្ឋបាលខេត្ត បានអនុវត្តក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ជាដើម៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ