អាជ្ញាធរខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ រស់នៅភូមិ ៣ សង្កាត់ ៣
August 26, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអង្គារទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានដឹកនាំមន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ រស់នៅភូមិ ៣ សង្កាត់ ៣ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ២គ្រួសាររងគ្រោះទាំងស្រុង ០១គ្រួសាររងគ្រោះឆេះមួយជំហៀងផ្ទះ និង០១គ្រួសាររងគ្រោះឆេះជញ្ជាំងមួយជំហៀង។

      ក្នុងឱកាសនោះដែរ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តម ប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណះកម្មាធិការសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៏ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

      ឯកឧត្តម ក៍បានធ្វើការផ្តាំផ្ញើសូមឱ្យបង ប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ ដែលបណ្ដាលឱ្យបាត់បង់ទ្រព្យសម្បត្តិ ព្រមទាំងបានក្រើនរំលឹកឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចូលរួមអនុវត្តនូវគោលការរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុល ពង្រឹងការទប់ស្កាត់ការចម្លងជំងឺកូវីឌ-១៩ ក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់ធ្វើអនាម័យជាប់ជាប្រចាំ។

      អំណោយដែលបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥ គីឡូ មី ១កេះ ទឹកស៊ីអ៊ីវ ១យួ កន្ទេល ១ តង់ ១ អាវយឺត ០៥ ទឹកសុទ្ធ ១កេះ ម៉ាស់ ៥០ម៉ាស ឃីត ១(ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) ចំណែកថវិកាពីរគ្រួសាររងគ្រោះធ្ងន់ថវិកា ១លានរៀលក្នុងមួយគ្រួសារ គ្រួសាររងគ្រោះមធ្យម ៥០ម៉ឺនរៀល និងគ្រួសាររងគ្រោះស្រាល ៣០ម៉ឺនរៀល។ ជាមួយគ្នានេះដែរក៏មានការចូលរួមឧបត្ថមពីសប្បុរសជនមួយចំនួនដូចជា៖

-ក្រុមហ៊ុនទឹកបរិសុទ្ធ បាយឈានសានឈានទឹកសុទ្ធ ១០០យួរ

-កាសីុណូអន្តរជាតិ អេជី ភេសជ្ជៈ ៤កេះ

-ក្រុមហ៊ុនពន្លត់អគ្គីភ័យSheng Li Fei ថវិកា៤០០ដុល្លា

-សមាគមន៍សហព័ន្ធពាណិជ្ជករចិន ថវិកា៤លានរៀល

-ក្រុមហ៊ុនអចលនទ្រព្យ ចុង យានថវិកា ៤០០ដុល្លា

-លោក តុង ជា និងលោកស្រី វៃ យាវជុន ថវិកា ៨០ម៉ឺនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ