អភិបាលខេត្តព្រះសីហនុ អញ្ជើញនាំមន្ត្រីរាជការក្រោមឱវាទចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤គ្រួសារ
August 26, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃអង្គារ៍ ទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ ៖

១.ឈ្មោះ មុំ ថារ៉ា ភេទប្រុស និវត្តជន ស្ថិតនៅភូមិ១ ឃុំអូរត្រេះ

២.ឈ្មោះ សំ សារឿន ភេទប្រុស ពិការជើង ស្ថិតនៅភូមិ២ ឃុំកំពេញ

៣.ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក

៤.ឈ្មោះ ឈឿន សាវឿន ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះដែរឯកឧត្ដម និងលោកជំទាវបាននាំយក អង្ករ ២៥គីឡូ ធុងទឹក១ មី១កេស ភួយ១ មុង១ កន្ទេល១ ទឹកត្រី៥ ដប ទឹកស៊ីអុីវ៥ដប ត្រីខ ១យួរ ប្រេងឆា ១ដប និងថវិកាមួយចំនួនផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ