រដ្ឋបាលខេត្តកំពង់ចាម រៀបចំសិក្ខាសាលា ស្តីអំពី«ការបង្ហាញសមិទ្ធិផលនៃគម្រោងកម្មវិធីអាហារូបបត្ថម្ភសម្រាប់ក្រុមមនុស្សវយ័ជំទង់ ពី១៥ដល់១៩ឆ្នាំ»
August 26, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តតំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា ស្តីអំពី«ការបង្ហាញសមិទ្ធិផលនៃគម្រោងកម្មវិធីអាហារូបបត្ថម្ភសម្រាប់ក្រុមមនុស្សវយ័ជំទង់ ពី១៥ដល់១៩ឆ្នាំ» នៅវិទ្យាស្ថានជាតិកសិកម្ម ដែលសហការរៀបចំដោយ អង្គការ Save Children ដោយមានការអញ្ជើញចូលរួមពី ជនបង្គោលនៃចលនាពង្រឹងកិច្ចអន្តរាគមន៍ អាហារូបត្ថម្ភនៅកម្ពុជា, ប្រធានកម្មវិធីគម្រោងអាហារូបត្ថម្ភនៃក្រសួងសុខាភិបាល, ប្រធាននាយកកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា,តំណាងមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត, ការិយាលយ័សុខាភិបាលស្រុកប្រតិបត្តិ, ការិយាល័អប់រំ យុវជន និងកីឡា, មេឃុំ ចៅសង្កាត់, នាយកសាលា, មណ្ឌលសុខភាពឃុំ-សង្កាត់, និងតំណាងកុមារ និងយុវជន និងដៃគូរអភិវឌ្ឍន៍ សរុប ៨៩រូប។

      ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហេង វណ្ណនី បានវាយតម្លៃខ្ពស់ចំពោះអង្គការ Save the Children ដែលបានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរសុខាភិបាលខេត្ត

      អនុវត្ត«គម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់» ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះពិតជាបានចូលរួមចំណែកបង្កើនការយល់ដឹង កែលម្អស្ថានភាពសុខភាព និងអាហារូបត្ថម្ភរបស់យុវជនវ័យជំទង់ក្នុងខេត្តកំពង់ចាម ដែលបានកើននូវចំនេះដឹងនៃអាហាររូបត្ថម្ភរបស់មនុស្សជំទង់ រួមនឹងការផ្លាស់ប្តូរឥរិយាបថរបស់មនុស្សវ័យជំទង់ ដូចជាការចាប់ផ្តើមញ៊ាំអាហារពេលព្រឹក ការផ្លាស់ប្តូរលើការបរិភោគអាហារ និងភេសជ្ជៈដែលមានជាតិស្ករ និងចាប់ផ្តើមញ៊ាំអាហារដែលមានតុល្យភាព បន្ថែមទៀតរួមមានបន្លែផ្លែឈើ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹងទាំងនោះទៅដល់មិត្តភ័ក្តគ្រួសារ និងសហគមន៍។

      សូមបញ្ចាក់ថាសិក្ខាសាលា មានគោលបំណង៖

-ផ្សាយសមិទ្ធិផលចម្បងៗរបស់គម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់វិធីសាស្រ្តមេរៀននិងបទពិសោធន៍ល្អៗក្នុង

ការអនុវត្តគម្រោងកន្លងមកជូនដល់ភាគីពាក់ព័ន្ធទាំងអស់។

-ផ្តល់ឱកាសដល់ក្រុមមនុស្សវ័យជំទង់ក្នុងការបញ្ចេញមតិចែករំលែកយោបល់ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីបញ្ហាទាក់ទងនឹងអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់។

-ស្វែងយល់ពីសក្តានុពលតួនាទីរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការប្តេជ្ញាចិត្តបន្តអនុវត្គម្រោងអាហារូបត្ថម្ភសម្រាប់ក្រុមមនុស្សវ័យជំទង់តាមរយៈការប្រើប្រាស់កញ្ចប់សម្ភារៈលើការផ្លាស់ប្តូរឥរិយាបថបុគ្គលនិងសង្គមនៅតាមសាលារៀន ក្នុងសហគមន៍ និងមណ្ឌលសុខភាព៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ