logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម​បណ្ឌិត​ ឃឹម​ ប៊ុនសុង អភិបាលខេត្តសៀមរាប​ អញ្ជើញចុះពិនិត្យមើលទីតាំងសម្រាប់រៀបចំការប្រគុំតន្ត្រី និងស្តងពិព័រណ៍លក់ផលិតផលផ្សេងៗនៅសួនច្បារមហាសណ្ឋាគារអង្គរ
55
14-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃអង្គារ​ ១២រោច​ ខែផល្គុន​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវនឹងថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០១៨ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងាររៀបចំព្រឹត្តិការអង្គរសង្រ្កាន្តរួចមក ឯកឧត្តម​បណ្ឌិត​ ឃឹម​ ប៊ុនសុង​ អភិបាលខេត្ត​ និងឯកឧត្តម ហ៊ុន ម៉ានី បានបន្តពិនិត្យមើលទីតាំងសម្រាប់រៀបចំការប្រគុំតន្រ្តី និងស្តងពិព័រណ៍លក់ផលិតផលផ្សេងៗ នៅចន្លោះស្ពានអតីតមន្ទីរទេសចរណ៍ ដល់ស្ពានថ្មព្រះរាជដំណាក់ដែលកំពុងសាងសង់ធ្វើជាន្លែងហាត់ប្រាណ និងចំណតរថយន្ត។ សូមបញ្ជាក់ផងដែរថា​ ការកែលម្អសួនច្បារនេះ​ គឺដើម្បីរៀបចំអោយមានចំណតរថយន្តផង​ និងមានកន្លែងសម្រាប់ហាត់ប្រាណផង​ ហើយនឹងរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។ ការរៀបចំនេះ​ គឺជាលើកកម្ពស់សោភ័ណភាពមួយផ្នែកទៀសម្រាប់ខេត្តសៀមរាប​ ជាពិសេសជួយសម្រួលដល់ការចតរបស់បងប្អូនប្រជាពលរដ្ឋដែលចូលថ្វាយដង្វាយ​ ឬក៏បួងសួងសុំសេចក្តីសុខនៅព្រះអង្គចេកព្រះអង្គចម៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តសៀមរាប (ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៧)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ