រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន ឆ្នាំ២០២០ ត្រូវបានរៀបចំប្រកួតវគ្គដំបូងនៅខេត្តស្ទឹងត្រែង ក្រោមប្រធាន បទ“ការគ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ”
August 24, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួម ក្នុងវេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ ត្រូវបានរៀបចំប្រកួតវគ្គដំបូងនៅខេត្តស្ទឹងត្រែង ក្រោម ប្រធានបទ“ការគ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ”ដោយមានសិស្សា នុសិស្សមកពីវិទ្យាល័យចំនួនពីរក្នុងខេត្ត ដើម្បីប្រកួតប្រជែង ក្នុងនោះមានៈ ព្រះរាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង។

      វេទិការនេះរៀបចំឡើងដោយក្រសួងបរិស្ថាន និងមានកិច្ចសហការពីគម្រោង USIAD ព្រៃឡង់បៃតង ដឹកនាំវេទិកាដោយ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។

      មានអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីវិទ្យាល័យទាំងពីរជាច្រើននាក់ផងដែរ។

      ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថាៈ វេទិកាយុវជនជជែកអំពីបរិស្ថាន ជាឱកាសល្អមួយដែលអាចឲ្យសិស្សានុសិស្សបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួនពាក់ព័ន្ធទៅនិងការយល់ដឹងអំពីបញ្ហាបរិស្ថានទូទៅ ព្រោះបញ្ហាបរិស្ថានជាបញ្ហារួមដែលយើងគ្រប់គ្នាត្រូវយល់ដឹង។ វេទិការនេះពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដោយផ្តល់ឱកាសដល់សិស្សានុសិស្សនៅក្នុងខេត្ត និងអាជ្ញាធរពាក់ព័ន្ធអាចចូលរួមស្តាប់និងសិក្សាស្វែងយល់ពីបរិស្ថានបន្ថែម ការយល់ដឹងទូទៅអំពីបរិស្ថាន ព្រមទាំងនាំគ្នាចូលរួមការពារ ទប់ស្កាត់ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ។

      ឯកឧត្តម ផៃ ប៊ុនឈឿន បានសង្កត់ធ្ងន់ថាៈ បញ្ហាបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា ដែលត្រូវគិតគូ និងយកចិត្តទុកដាក់ក្នុងការការពារនិងថែរក្សា។ ហើយក្រសួងបរិស្ថានធ្លាប់មានទិសដៅរៀបចំវេទិកាសម្រាប់វគ្គ ប្រកួតដំបូងលើខេត្តចំនួន៥ រួមមានៈខេត្តស្ទឺងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តក្រចេះ និងរាជធានីភ្នំពេញ។ ប៉ុន្តែមានប្រធានបទផ្សេងៗពីគ្នា សមស្របទៅតាមភូមិសាស្ត្រនិងតំបន់។

      ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចូលរួមក្នុងវេទិកានេះ ដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍន៍ទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សជីវៈចម្រុះ ឲ្យបានស្ថិតស្ថេរ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ