អាជ្ញាធរខេត្តកោះកុង កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ ស្តីពីភាពអសកម្មរបស់ស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននៅស្រែអំបិល
August 24, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងលោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើកទី៣ ដើម្បីពិនិត្យករណីរបាយការណ៍សង្ខេបអំពីលទ្ធផលស្រាវជ្រាវ របស់ប្រតិភូគណបក្សសញ្ជាតិកម្ពុជា ស្តីពីភាពអសកម្មពីស្ថាប័នជំនាញ និងអាជ្ញាធរដែនដី ក្នុងការដោះស្រាយវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុននៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុក ស្រែអំបិល ខេត្តកោះកុង។

      កិច្ចប្រជុំនេះជាកិច្ចប្រជុំលើកទី៣ បន្ទាប់ពីកិច្ចប្រជុំលើកទី២ដែលក្រុមការងារ បានចុះទៅកំណត់និយាម កាដើម្បីកំណត់ទីតាំងដីទំនាស់។
ក្រោយពីបានពិភាក្សា អង្គប្រជុំបាន ឯកភាពគ្នា ដូចខាងក្រោម៖
១. លទ្ធផល ក្រុមការងារ បានរកឃើញថាទីតាំង ដីទំនាស់រវាងលោក អ៊ុយ វណ្ណៈ និងក្រុមហ៊ុនខេម៉ាហ្ក្រា ហើយលោក អ៊ុយ វណ្ណៈ បានអះអាងថា ផ្ទៃដីទំនាស់ ពិតជា មាន ចំនួន៣ទីតាំង មានផ្ទៃដីទំហំ ៥០ហិកតា ១៧ ជាដីដែលស្ថិតក្នុងទីតាំង ដីវិនិយោគ របស់ក្រុមហ៊ុនខេម៉ាហ្ក្រា (ក្នុងនោះ ផ្ទៃដីទំហំ ០ហិកតា៩២ ស្ថិតនៅក្នុងដែនគម្របព្រៃឈើឆ្នាំ២០០២)។
២. លោក អ៊ុយ វណ្ណៈ សំណូមពរដល់រាជរដ្ឋាភិបាល សូមធ្វើការ ផ្តល់កម្មសិទ្ធិ ដីទំនាស់ទំហំ ៥០ហិកតា១៧ នោះជូនពួកគាត់។
៣. ក្រុមហ៊ុនខេម៉ាហ្ក្រា ស្នើ សុំសិទ្ធិ ជាសម្បទានិកលើទីតាំងដីមានទំនាស់ខាងលើនេះ។
៤. លទ្ធផលនៃកិច្ចប្រជុំនេះ នឹង ធ្វើរបាយការណ៍ជូន ថ្នាក់ដឹកនាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុងដើម្បីពិនិត្យ សម្រេច។

      លោក សុខ សុទ្ធី បានបញ្ជាក់បន្ថែមថា ចំពោះករណីនេះរដ្ឋបាលខេត្ត នឹងធ្វើរបាយការណ៍អំពីលទ្ធផល នៃកិច្ចប្រជុំកន្លងមក ជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកោះកុង ដើម្បីពិនិត្យ សម្រេច ហើយនៅពេល ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចរួចហើយនោះ រដ្ឋបាលខេត្ត សូមបិទបញ្ចប់ករណីនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ