logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯឧត្តម គួច ចំរើន បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន
45
13-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

អ្នកព័ត៌មានមួយចំនួនផ្តល់ព័ត៌មានតាមរបៀបអ៊ុចអាល ដោយសារតែផលប្រយោជន៌របស់ខ្លួន នេះជាប្រសាសន៍លើកឡើងរបស់ឯឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ដែលបានលើកឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ជំនាញប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន នាព្រឹកថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៨ ។ ឯកឧត្តម បានថ្លែងអំណរគុណចំពោះរាល់ព័ត៌មានដែលបានផ្តល់អោយ តែសូមផ្តល់ព័ត៌មានលក្ខណះត្រជាក់ ដោយមិនបង្កប់ភាពអ៊ុចអាល ព្រោះថាប្រសិនបើឯកឧត្តម បញ្ជាអោយអនុវត្តដោយក្តៅតាមការផ្តល់ព័ត៌មានអោយនោះ និងធ្វើអោយប៉ះពាល់ដល់អ្នកដ៏ទៃដែលមិនប្រព្រឹត្តកំហុសឆ្គង។ បន្ទាប់ពីចប់ពិធីបណ្តុះបណ្តាលនៅមន្ទីរព័ត៌មានខេត្តកំពង់ចាមរួចមក នៅថ្ងៃដដែលនោះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់រៀបចំកម្មវិធីសម្ពោធស្ពានកោះប៉ែន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តកំពង់ចាម (ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ