អាជ្ញាធរខេត្តព្រះសីហនុ នាំយកម៉ាស់ចំនួន ៥,០០០ម៉ាស់ ប្រគល់ជូនអង្គការម្លប់តាប៉ាងសម្រាប់ប្រើប្រាស់ការពារជំងឺកូវីដ-១៩
August 24, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកម៉ាស់ចំនួន ៥,០០០ម៉ាស់ ប្រគល់ជូនអង្គការម្លប់តាប៉ាងសម្រាប់ប្រើប្រាស់ការពារជំងឺកូវីដ-១៩។

      ទន្ទឹមនោះលោកស្រី ហៀក ហ៊ីមុល្លី ក៍បានធ្វើការណែនាំដល់បុគ្គលិកអង្គការម្លប់តាប៉ាង ត្រូវបង្កើនការយកចិត្តទុកដាក់ចូលរូមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឱ្យបានខ្ចាប់ខ្ជួនបន្តទៀត ដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល ទឹកអាល់កុលជាប់ជាប្រចាំ មិនត្រូវធ្វេស ប្រហែសព្រោះជំងឺកូវីដ-១៩ កំពុងតែរាត ត្បាតពាសពេញសកលលោក ហើយកម្ពុជាក៍ទទួលនូវជំងឺនេះផងដែរ ក៍ប៉ុន្តែរាជ រដ្ឋាភិបាល និងក្រសួងសុខាភិបាលបានចាត់វិធានការបានទាន់ពេលវេលា មិនឱ្យជំងឺកូវីឌឆ្លងរាលដាលក្នុងសហគមន៍ប្រជាពលរដ្ឋរបស់យើង គឺមានតែការនាំចូលមកពីខាងក្រៅ និងក៍មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ