អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លី ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល
August 24, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លីរវាងលោកស្រី ឡាន់ តួង (លោកស្រី ភី តន ជាតំណាង) និងលោកស្រី ញ៉ូង អូន ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

      ក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានអញ្ជើញភាគីម្ខាងៗចូលជួបម្តងម្នាក់ ដោយមានការចូលរួមពីមេភូមិត្រពាំង មេឃុំស្រែអំបិល មន្ត្រីការិយាល័យភូមិបាលស្រុក និងអភិបាលស្រុកស្រែអំបិល។


      ករណីទំនាស់ដីធ្លីនេះ គឺកើតមានឡើងរវាងម្តាយក្មេក ឈ្មោះ ឡាន់ តួង (ស្លាប់) បានធ្វើការបែងចែកដីមួយកន្លែងនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ជូនប្តីប្រពន្ធលោកស្រី ញ៉ូង អូន (ដីកំពុងរស់នៅសព្វថ្ងៃ) ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នា ហើយលោកស្រី ភី តន ជាកូនឈ្មោះ ឡាន់ តួង បានស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្ត ដើម្បីប្រគល់ដីនោះទៅប្អូនប្រុសរបស់លោកស្រី ត្រូវជាអតីតប្តីលោកស្រី ញ៉ូង អូន។ ករណីនេះ រដ្ឋបាលឃុំស្រែអំបិល និងរដ្ឋបាលស្រុកស្រែអំបិល ធ្លាប់បានធ្វើការសម្របសម្រួលជាច្រើនដងរួចមកហើយ ប៉ុន្តែលោកស្រី ភី តន មិនយល់ព្រម ហើយក៏បន្តស្នើសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្ត។
ករណីនេះ នឹងរង់ចាំការដោះស្រាយបន្តលើកក្រោយទៀត៕

ប្រភព៖​ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ