ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ប្រធានក្រុមការងាររៀបចំករណីសិក្សាខេត្តកោះកុង ដើម្បីរៀបចំករណីសិក្សាស្តីពីការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យខេត្តកោះកុង
August 24, 2020 អ្នកទស្សនា :

      ថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍លោកស្រីវេជ្ជបណ្ឌិត លឹម ខាន់គ្រីកា ប្រធានក្រុមការងាររៀបចំករណីសិក្សាខេត្តកោះកុង ដើម្បីរៀបចំករណីសិក្សាស្តីពីការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យខេត្តកោះកុង។

      លោកអភិបាលរងខេត្ត សូមអោយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ជាងពិសេសមន្ទីរនៃមន្ទីរពេទ្យខេត្ត ចូលរួមសហការ ជាមួយក្រុមការងារ ដើម្បីបានធាតុចូលសំខាន់ ជម្រុញឱ្យករណីសិក្សានេះបានទទួលជោគជ័យ និងសម្រេចតាមផែនការ ដែលបានគ្រោងទុក។ ក្នុងការសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ចំពោះការគ្រប់គ្រង និងការផ្តល់សេវារបស់មន្ទីរពេទ្យ សម្រាប់ចងក្រងឯកសារទុកសម្រាប់ប្រើប្រាស់ នាពេលបច្ចុប្បន្ន និងទៅអនាគត សម្រាប់អ្នកសិក្សាស្រាវជ្រាវដ៏ទៃទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ