ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានសម្ដែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកពញាឮ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ដែលបានចូលរួមអនុវត្តបានល្អប្រសើរ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩
August 23, 2020 អ្នកទស្សនា :

      ឯកឧត្ដមបណ្ឌិតប្រធានក្រុមប្រឹក្សាខេត្តកណ្តាល កោតសរសើរបែបនេះ ក្នុងឱកាសឯកឧត្ដមអញ្ជើញចូលក្នុងពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សា មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងអាជ្ញាធរមូលដ្ឋានផងដែរ។

      ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនឹងមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្ត នូវវិធានការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានចូលរួមក្នុងការផ្សព្វផ្សាយជាប្រចាំ នៅវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួនផងដែរ។ បើទោះបីជាកន្លងមក ខេត្តកណ្ដាលមានការផ្ទុះនូវជំងឺកូវីដ-១៩ក្ដី តែរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានមានវិធានការយ៉ាងល្អ ក្នុងការបង្ការ និងទប់ស្កាត់ មិនឲ្យមានការរីករាលដាលក្នុងសហគមន៍ឡើង។

      ឯកឧត្តមបន្ថែមថា បើទោះបីជាជំងឺកូវីដ-១៩ មានភាពល្អប្រសើរយ៉ាងណាក្ដី ឯកឧត្តមក៏បានពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តបន្ថែមទៀត នូវវិធានការរបស់ក្រសួងសុខាភិបាល ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

      មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ភាពជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺធ្វើឲ្យខេត្តកណ្ដាល មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។

      ទន្ទឹមនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំរើប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្ដល់សេវាប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តអោយបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់អោយបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ