ភ្ញៀវទេសចរ​មកកម្សាន្តក្នុងខេត្តស្វាយរៀង​ ថ្ងៃ​ឈប់សម្រាក​រយៈ​ពេល ៥ថ្ងៃ មានចំនួនសរុប ៦.១៩៨ នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ០៤នាក់
August 22, 2020 អ្នកទស្សនា :

      រយៈ​ពេល ៥ថ្ងៃ នៃពេលឈប់​សម្រាក​ ចាប់ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាន និងអាងហែលទឹក នៅក្នុងខេត្តស្វាយរៀង​

មានចំនួនសរុប ៦.១៩៨នាក់ ក្នុងនោះភ្ញៀវបរទេសចំនួន ០៤នាក់ រួមមាន៖

-ភ្ញៀវទេសចរដែលមកកម្សាន្តនៅតាមរមណីយដ្ឋានក្នុងខេត្ត មានចំនួនសរុប ៤.០៣២នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ០៤ នាក់ មានដូចជា ៖

* រមណីយដ្ឋានប្រាសាទបាសាក់ចំនួន ២.០៦០នាក់ (បរទេស ០៤នាក់ ជនជាតិចិន)

* រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរចំនួន ៤០២ នាក់

* ស្ពានត្នោតចំនួន ១.៥១៣ នាក់

* រមណីយដ្ឋានទឹកវិលចំនួន ៥៧ នាក់

-ភ្ញៀវទេសចរដែលចូលកម្សាន្តនៅតាមអាហារដ្ឋាន និងអាងហែលទឹក ក្នុងខេត្ត សរុបចំនួន ២.១៦៦ នាក់ រួមមានដូចជា ៖

* អាហារដ្ឋាន និងអាងហែលទឹក គជ់ស្វាយព្រៃ ចំនួន ១.០៦២ នាក់

* អាហារដ្ឋាន និងអាងហែលទឹកឌឺវ៉យ សរុបចំនួន ៤៦៥ នាក់

* អាងហែលទឹករមណីយដ្ឋានធម្មជាតិ សរុបចំនួន ៦៣៩ នាក់។​

      ទន្ទឹមនេះ វិធានការគ្រប់គ្រងវិស័យទេសចរណ៍ខេត្ត ក្នុងកំឡុងពេលប្រឈមនឹងកូវីដ-១៩ អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធបានយកចិត្តទុកដាក់បំផុតក្នុងការពង្រឹងវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ តួយ៉ាង៖

-បានចុះផ្សព្វផ្សាយ និងអប់រំណែនាំដល់ប្រតិបត្តិករ អាជីវករ នៅតាមរមណីយដ្ឋានក្នុងខេត្ត ស្តីពីវិធានសុវត្ថិភាពទេសចរណ៍ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីសូមចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជារៀងរាល់ថ្ងៃ។

-មន្ទីរជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន អធិការដ្ឋាននគរបាល មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្វាយរៀង ក្រុងបាវិត និងស្រុកស្វាយជ្រំ ចុះធ្វើការណែនាំបន្ថែមដល់អាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន សេវាស្នាក់នៅ និងអាងហែលទឹក ពីវិធានសុវត្ថិភាពទេសចរណ៍ បានចំនួនសរុប ២៦ កន្លែង។

      សូមគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងពេលនៃការឈប់សម្រាកនេះ ការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាន នៅគ្រប់រមណីយដ្ឋាន គឺបានល្អប្រសើរ​ និងមិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយបងប្អូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តប្រកបដោយភាពសប្បាយរីករាយ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ