ខេត្តសៀមរាប នៅតែមានអត្រាភ្ញៀវទេសចរច្រើនជាងគេ រហូតដល់២១៤ ០៤៧នាក់ ក្នុងរយៈពេល៥នៃថ្ងៃឈប់សម្រាក ​
August 22, 2020 អ្នកទស្សនា :

      រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងាររៀបចំកម្មវិធីសម្រាកសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវទេសចរដែលបានអញ្ជើញមកចូលរួមទស្សនាកំសាន្តនៅតាមតំបន់នានាដែលខេត្តបានរៀបចំ តាមតំបន់ប្រាង្គប្រាសាទ និងតំបន់រម្យនីយដ្ឋាននានាក្នុងខេត្តសៀមរាប ព្រមទាំងបានអនុវត្តទៅតាមការណែនាំរបស់រដ្ឋបាលខេត្តនិងក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩បានយ៉ាងខ្ជាប់ខ្ជួន។

      ម្យ៉ាងទៀត ក៏បានរួមចំណែកយ៉ាងល្អប្រសើរចំពោះការចូលរួមរក្សាអនាម័យ បរិស្ថាននៅតាមតំបន់កំសាន្ត និងសណ្តាប់ធ្នាប់ផងដែរក្នុងរយៈពេលឈប់សម្រាក​ចាប់ពីថ្ងៃទី១៧​ ដល់ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០២០។

      ជាមួយគ្នានេះ សូមបងប្អូនធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញប្រកបដោយសុខសុវត្ថិភាពនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ