ភ្ញៀវទេសចរចូលមកទស្សនាកំសាន្តនៅលើទឹកដីដ៏ស្រស់បំព្រងនៃខេត្តមណ្ឌលគិរី មានចំនួនជាង៤ម៉ឺននាក់ ក្នុងរយៈពេល ៥ថ្ងៃមកនេះ
August 22, 2020 អ្នកទស្សនា :

      មណ្ឌលគិរី៖ តាមរបាយការណ៍របស់លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកំសាន្តនៅខេត្តនេះ មានចំនួនសរុប ៤៣.៧១៤នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៤៣.៥១០នាក់ ភ្ញៀវទេសចរបរទេសមានចំនួន ២០៤នាក់ បើប្រៀបធៀបចូលឆ្នាំ២០១៩ គឺមានការកើនឡើងចំនួន ៦៨,៥៨%។

      លោក ងិន សុវិមាន បានឲ្យដឹងថា ក្នុងឱកាសថ្ងៃឈប់សម្រាកសងបុណ្យចូលឆ្នាំខ្មែរ នៅតាមបណ្តារមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និងកន្លែងកំសាន្តនានាក្នុងខេត្តមណ្ឌលគិរី ក៏បានរឹតបន្តឹងក្នុងការអនុវត្តវិធានការណ៍ បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ