ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរណ៍ជាង ៥ម៉ឺននាក់ មកកម្សាន្ត ក្នុងឱកាសឈប់សម្រាក
August 22, 2020 អ្នកទស្សនា :

      របាយការណ៍មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបង្ហាញថា ក្នុងឱកាសនៃការឈប់សម្រាករយៈពេល ៥ថ្ងៃ ដើម្បីសងថ្ងៃឈប់បុណ្យចូលឆ្នាំថ្ងៃប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ មានភ្ញៀវទេសចរណ៍ជាតិ មកពីបណ្តារាជធានី ខេត្តនានា បានមកទស្សនាកម្សាន្តក្នុងខេត្តរតនគិរី ប្រមាណ ៥០,៦២៨នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១៧៩នាក់។ របាយការណ៍ខាងលើនេះមិនរាប់បញ្ចូលភ្ញៀវដែលបានមកកម្សាន្តថ្ងៃសៅរិ៍-អាទិត្យ មុននិងក្រោយការកំណត់ផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាឡើយ។

      ដោយឡែកសម្រាប់រយៈពេល៥ថ្ងៃនេះ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ទូទៅនៅក្នុងខេត្តមានភាពល្អប្រសើរ ពោលគឺពុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងឡើយ បន្ថែមលើនេះនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ បានអនុវត្តត្រឹមត្រូវស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបំពាក់ឧបករណ៍សម្រាប់បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងមានក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្ត បុគ្គលិកសហគមន៍ នៅរង់ចាំពិនិត្យកំដៅ ចែកម៉ាស់ បាញ់អាល់កុលជូនភ្ញៀវផងដែរ។ ជាងនេះទៀត នៅច្រកចូលសំខាន់ៗរបស់ខេត្ត អាជ្ញាធរពាក់ព័ន្ធបានដាក់ទីតាំងសម្រាប់ត្រួតពិនិត្យភ្ញៀវចូលខេត្ត និងបាញ់ថ្នាំសម្លាប់មេរោគលើមធ្យោបាយធ្វើដំណើរផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគីរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ