រដ្ឋបាលខេត្តកែប ធ្វើពិធីសម្អាតអនាម័យតាមដងផ្លូវ និងទីតាំងសំខាន់របស់ខេត្តកែប
August 21, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា រួមជាមួយបងប្អូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករ និងបងប្អូនប្រជាពលរដ្ឋសម្អាតអនាម័យបរិស្ថានតាមបណ្តោយឆ្នេរសមុទ្រ និងតំបន់រមនីយដ្ឋានក្នុងខេត្តកែប ដោយមានការចូលរួមដោយអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាលក្រុងកែប មន្រ្តីរាជការមន្ទីរអង្គភាពជុំវិញខេត្ត និងយុវជនគ្រប់ប្រភេទបានចូលរួមផងដែរ។

      ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា កែបជាខេត្តទេសចរណ៍មួយមានភាពល្បីល្បាញ និងទទួលបានជ័យលាភីជាច្រើនលើឆាតអន្តរជាតិ ក្នុងតំបន់ ដែលធ្វើអោយមហាជនទូទៅស្គាល់ និងចង់មកសម្រាកកំសាន្តនៅខេត្តកែបយើង។ ឯកឧត្តមបានបន្ថែមទៀតថា ទិន្នន័យបឋមភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តនៅខេត្តកែប មានចំនួនជាង ៣ម៉ឺននាក់ក្នុង១ថ្ងៃ។ សម្រាមជាបញ្ហាមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរណ៍។

      ឯកឧត្តមបានរំលឹកផងដែរថា ចំពោះអាជីវករទាំងអស់ត្រូវមានទឹកអាល់កុល សាប៊ូ សម្រាប់ភ្ញៀលាងសម្អាតដៃ និងត្រូវរៀបចំធុងសំរាមអោយបានល្អ និងមានរបៀបរាបរយ។ ចំពោះភ្ញៀវទេសចរណ៍ គួរតែមានម៉ាស់ អាល់កុល ឬជែលតាមខ្លួន ដើម្បីការពារជំងឺឆ្លង កូវីដ១៩។

      ក្នុងនោះឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ផងដែរថា តំបន់ឆ្នេរកំសាន្តខេត្តកែបបានរៀបចំយ៉ាងស្អាត ប្រកបដោយអនាម័យ មានសុវត្តិភាព ដោយអនុវត្តន៍តាមប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការពារជំងឺកូវីដ១៩។

      បន្ទប់មកឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ រួមជាមួយមន្រ្តីរាជការ កងកម្លាំង យុវជនដើររើសសំរាម តាមដងផ្លូវទីរមណីដ្ឋាន និងតំបន់សំខាន់ៗ៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ