ពិធីបើកការជិះកង់សប្បុរសធម៌ ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាថ្ងៃជិះកង់លើកទី២ មានអ្នកចូលរួមប្រមាណ៤០០នាក់
August 18, 2020 អ្នកទស្សនា :

      កម្មវិធីសម្រាកសៀមរាប បានរៀបចំកម្មវិធីជិះកង់ចំនួន៣លើក ក្រោមប្រធានបទ ជិះកង់សប្បុរសធម៌ដើម្បីចលនាកាកបាទក្រហមកម្ពុជា ព្រឹកនេះជាលើកទី២ ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ចូលរួម ដោយចែកចេញជា ៣ក្រុម ក្នុងនោះរួមមានក្នុងនោះជិះកង់ចម្ងាយ៣១គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ និង ក្រុមអ្នកជិះកង់កំសាន្តធម្មតាផងដែរនៅតាមតំបន់រមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ នៅទីធ្លាចំណតរថយន្តមុខគ្រឹះស្ថានអង្គរនៃក្រុងសៀមរាប។

      ក្នុងការជួបជុំជាលើកទី២ របស់កម្មវិធីជិះកង់ក្រោមប្រធានបទ ជិះកង់សប្បុរសធម៌ ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដែលជាផ្នែកមួយនៃកម្មវិធីកំសាន្ត សម្រាកសៀមរាប ក្រោមការរៀបចំរបស់អាជ្ញាធរខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និង សហការដោយអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡា ព្រមទាំងឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីរាជការ យុវជនកាកបាទក្រហមកម្ពុជា រួមទាំងបងប្អូនជាកីឡាករ កីឡាការនី ជាច្រើននាក់ចូលរួមផងដែរ។

      លោកជំទាវ ទាង អេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការបញ្ជាក់ពីគោលបំណង ការរៀបចំឲ្យមានព្រឹត្តិការណ៍ ជិះកង់មនុស្សធម៌នេះឡើង ស្ថតក្នុងកម្មវិធីព្រឹត្តិការណ៍ សម្រាកសៀមរាប ដើមី្បធ្វើការកៀរគរថវិកា ដើមី្បទ្រទ្រង់ចលនាកាកបាទក្រហមកម្ពុជា និង ការជួយឧបត្ថម្ភដល់មន្ទីរពេទ្យ និង ជួយសង្គ្រោះ ដល់ជនរងគ្រោះ ដោយគ្រោះធម្មជាតិទៀតផង។

      ឯកឧត្តម ទៀ សីហា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និង ក្រុមការងារអនុគណៈកម្មការនានា នៃគណៈកម្មការរៀបចំកម្មវិធី «សម្រាកសៀមរាប» ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីគៀងគរថវិកាជួយដល់សាខាកាទក្រហមកម្ពុជាខេត្តសៀមរាប ក្នុងការជួយសង្គ្រោះ ដល់ជន រងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ក៏ដូចជាចាស់ជរាក្រីក្រគ្មានទីពឹង ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

      ឯកឧត្តមក៏សូមថ្លែងនូវអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនដែលតែងតែបានឧបត្ថម្ភគាំទ្រដល់ការងារមនុស្សធម៌សម្រាប់មនុស្សជាទីស្រឡាញ់ ដែលជួបនូវការលំបាកក្នុងខេត្តសៀមរាប នាពេលកន្លងមក ។ ជាសក្ខីភាពស្រាប់ នាថ្ងៃនេះយើង បាន និងកំពុងរៀបចំកម្មវិធីនេះឡើង គឺដើម្បីប្រមូលនូវថវិកា ដើម្បីជួយ សង្គ្រោះនូវទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋយើង គឺជាការបរិច្ចាគដ៏ធំធេងមិនអាចកាត់ថ្លៃបាន។

      ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងារសូមស្នើដល់បងប្អូនដែលអញ្ជើញចូលរួមទាំងអស់បន្តសហការជាមួយក្រុមការងារ ក៏ដូចជាចូលរួមអនុវត្តតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងសូមកុំភ្លេច និងត្រូវចងចាំនូវ​ ០៣ចំណុច ដូចខាងក្រោម​ ដេីម្បីការពារ និងចូលរួមទប់ស្កាត់​ជំងឺកូវីដ១៩ ៖

១.កុំភ្លេច ត្រៀមម៉ាស់ ឬក្រម៉ា

២.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ)

៣.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាលត្បាតនៃជំងឺកូវីដ-១៩)៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ