អភិបាលខេត្តកំពង់ឆ្នាំង ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង
August 17, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃចន្ទ ទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើងរដោយលោក អ៊ុន សុផល នាយករដ្ឋបាលសាលាខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង លោក ម៉ុន វុត្ថា នាយកទីចាត់ការហិញ្ញវត្ថុសាលាខេត្ត បានអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់សមិទ្ធផលមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង រួមមាន អគារសាលប្រជុំសាលាខេត្ត រង្វង់មូលទូក និងសួនច្បារសម្តេចព្រះសង្ឃរាជ ជួនណាត។

      ឯកឧត្ដមអភិបាលខេត្ត បានជម្រុញឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធដែលទទួលខុសត្រូវការងារសាងសង់ ត្រូវយកចិត្តទុកដាក់ជម្រុញការសាងសង់ឱ្យសម្រេចតាមផែនការ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងឱ្យកាន់តែល្អប្រសើរថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ