អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថាដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារត្រូវពង្រីកមុខរបរបន្ទាប់បន្សំ និងអាចកាត់បន្ថយការធ្វើចំណាកស្រុក
August 17, 2020 អ្នកទស្សនា :

      កំពង់ឆ្នាំង៖ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានគម្រោងឡាសិត២ប្រចាំខេត្ត បានថ្លែងថាៈ ការចាប់យកមុខរបរចិញ្ចឹមសត្វគឺជាផ្នែកមួុយដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពក្នុងគ្រួុសារកាន់តែប្រសើរឡើង។

      ឯកឧត្ដម បានថ្លែងបែបនេះក្នុងឱកាសដែល ឯកឧត្តម អញ្ជើញចុះចែកកូនមាន់ និងចំណីមាន់ដល់ប្រជាកសិករ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិគីរីអភិវឌ្ឍន៍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីកញ្ញា ហេង គឹមស្រៀង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត និងជាអនុប្រធានគម្រោងឡាសិត២ រួមនឹងមន្រ្តីអនុវត្តគម្រោងនៃមន្ទីរកសិកម្មផងដែរ។

      ឯកឧត្ដម អម សុភា បានណែនាំដល់ប្រជាពលរដ្ធ ត្រូវងាកមករកមុខរបរបន្ទាប់បន្សំ ដូចជាចិញ្ចឹមសត្វជ្រូក មាន់ ទា ត្រី កង្កែប និងដាំដំណាំរួមផ្សំជាដើម ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួុសារឱ្យកាន់តែមានជីវភាពប្រសើរឡើង ជៀសវាងការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទីឆ្ងាយពីស្រុក។

      ឯកឧត្ដម អម សុភា បានណែនាំបន្ថែមទៀតថាៈ សូមប្រជាពលរដ្ឋត្រូវស្វែងយល់ ពីបច្ចេកទេសអោយបានច្បាស់លាស់ពីមន្រ្តីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដែលបានចុះអប់រំផ្សព្វផ្សាយដល់ បងប្អូននូវការចិញ្ចឹមសត្វតាមបែប បច្ចេកទេសថ្មី។

      ឯកឧត្ដម អម សុភា អំពាវនាវ ដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នបន្តទៀត អនុវត្តឱ្យបាននូវវិធានការ បង្ការការពារ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវអនាម័យជា ប្រចាំដោយលាងសម្អាតដៃជាមួុយនឹងសាប៊ូ អាល់កុល រឺជែល ពាក់ម៉ាស់ពេលនៅទីប្រជុំជន និងនៅគម្លាតពីគ្នាឱ្យបាន ១,៥០ម៉ែត ជៀងវាងការឆ្លងមេរោគ ដល់ខ្លួុនឯង និងគ្រួុសារ ព្រមទាំងសហគមន៍របស់យើង។

      កញ្ញា ហេង គឹមស្រៀង បានអោយដឹងថាៈការចែកជូនពូជមាន់នាពេលនេះមានចំនួុន ១០ គ្រួសារ ដោយក្នុង ០១គ្រួុសារទទូលបានកូនមាន់អាយុ ២១ថ្ងៃ ចំនួន ៥០កូន មានស្នូកទឹក ស្នូកចំណី និងចំណីមាន់ចំនួុន ១ ការ៉ុង៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ