អភិបាលខេត្តកែប ដឹកនាំមន្រ្តីជំនាញចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សាក្តាម
August 17, 2020 អ្នកទស្សនា :

      ខេត្តកែប៖ ព្រឹកថ្ងៃចន្ទ​ ទី១៧​ ខែសីហា​ ឆ្នាំ​២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដឹកនាំមន្រ្តីជំនាញ​ និងយុវជនចុះត្រួតពិនិត្យការរៀបចំជញ្ជីងយុត្តិធម៌​នៅផ្សារក្តាម​ ដេីម្បីទទួលបានតម្លាភាពទាំងអ្នកទិញ​ អ្នកលក់​។

      ក្នុងការចុះត្រួតពិនិត្យដោយផ្ទាល់ជាមួយមន្រ្តីជំនាញនាថ្ងៃនេះ ឯកឧត្តមមានប្រសាសន៍ថា ឯកឧត្តមផ្ទាល់តែងតែលឺពាក្យថា អាជីវករនៅផ្សាក្តាមខេត្តកែប លក់ដូរកោរភ្ញៀវមិនដាក់ទឹក ហើយថ្លឹងគីឡូអោយភ្ញៀវមិនគ្រប់គីឡូទៀត។ ពេលនេះ រដ្ឋបាលខេត្ត បានចាត់មន្រ្តីជំនាញមកដាក់បន្ថែមទៀតនូវទីតាំងជញ្ជីងយុត្តធម៍ស្ទើតែគ្រប់ទីកន្លែងនៅក្នុងផ្សាក្តាម ហេតុនេះបងប្អូនភ្ញៀវទេសចរលែងមានក្តីបារម្មទៀតហើយ។

       ករណីពេលដែលទិញពីអាជីវករនៅផ្សាក្តាមហើយបងប្អូនមានការសង្ស័យថាទំនិញមិនគ្រប់គីឡូ បងប្អូនអាចយកមកដាក់ថ្លឹងនៅជញ្ជីងយុត្តិទាំងនេះបាន ដោយឥតគិតថ្លៃ ដែលមានចំនួន​០៤ទីតាំង​ នៅផ្សារក្តាម​នេះ។

      ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ករណីដែលមន្ត្រីជំនាញរកឃើញថា មានអាជីវកររូបណា លក់ឥវ៉ាន់អោយភ្ញៀវ បានក្លែងបន្លំ វមិនគ្រប់គីឡូ អាជីវកររូននោះនឹងទទួលនូវការប្រមាណពីរដ្ឋបាលខេត្ត ឬបិទកន្លែងអាជីវកម្ម និងអាចទទួលខុសត្រូវជាមួយច្បាប់ទៀតផង។

      បន្ទាប់ពីបានត្រួតពិនិត្យទីតាំងដាក់ជញ្ជីងយុត្តិធម៌រួចមក ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារ បានចុះអប់រំ ណែនាំ ផ្សព្វផ្សាយពីវិធានការណ៍​ការពារ​ជំងឺកូវីដ-១៩ ព្រមទាំងបានចែកម៉ាស់ និងខិតបណ្ណផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ​ និងភ្ញៀវទេសចរជាតិ​ អន្តរជាតិដែលមកកំសាន្តនៅខេត្តកែបផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកែប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ