កម្មវិធីសម្រាកសៀមរាប បានរៀបចំពិធីបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា
August 17, 2020 អ្នកទស្សនា :

      នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមបួងសួងសុំសេចក្តីសុខជូនបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជានៅក្តាបែនប្រាសាទអង្គរវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពផងដែរ។

      ការបួងសួងនេះ ប្រារព្ធឡើងដើម្បីសុំសេចក្តីសុខចម្រើនជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការធ្វើដំណើរកំសាន្តប្រកបដោយសុខ សុវត្ថិភាព៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ