logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម សុខ លូ បានអញ្ជើញចូលរួមក្នុងពិធីចែកមួកសុវត្ថិភាព ចំនួន ៩៨មួក ជូនមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ
40
13-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម សុខ លូ ថ្លែងថា មួកសុវត្ថិភាពមួយជួយសង្គ្រោះជីវិតមនុស្សបានម្នាក់

ក្នុងពិធីចែកមួកសុវត្ថិភាព ចំនួន ៩៨មួក ជូនមន្ត្រីរាជការមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងជំរុញឲ្យរាជការទាំងអស់ត្រូវបង្កើននូវសាមគ្គីភាព ឯកភាពផ្ទៃ ធ្វើការងារគោរពទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសរាល់ការបើកបរម៉ូតូតាមដងផ្លូវ ត្រូវពាក់មួកសុវត្ថិភាពគ្រប់គ្នា ព្រោះមួកសុវត្ថិភាពមួយជួយសង្គ្រោះជីវិតមនុស្សបានម្នាក់។ ឯកឧត្តម បន្ថែមទៀតថា «គ្រោះថ្នាក់ចរាចរ ជាឃាតករលាក់មុខដែលលបសម្លាប់អ្នកធ្វើដំណើរតាមដងផ្លូវជារៀងរាល់ថ្ងៃ ដោយសារការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ មហន្តរាយដ៏ធំធេងនេះធ្វើឲ្យប៉ះពាល់ដល់សុខដុមរមនា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»។ ក្នុងឱកាសនោះ ឯកឧត្តមបានអំពាវនាវដល់អ្នកធ្វើដំណើរទំាងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសមន្ត្រីរាជការ និងកងកម្លំាងប្រដាប់អាវុធ បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងគ្រប់ពេលវេលា ត្រូវធ្វើជាគំរូឈានមុនគេ ក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាចថែរក្សាអាយុជីវិតមនុស្ស ចំពោះអ្នកដែលជាទីស្រឡាញ់ និងជាបង្គោលក្នុងគ្រួសារ និងថែរក្សាសង្គមឲ្យមានសុវត្ថិភាព ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចំរើនប្រកបដោយចិរភាព ចំពោះការបើកបរមិនត្រូវបើកបរលើសល្បឿនកំណត់ដាច់ខាត ពេលបើកបរមិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ត្រូវបើកបរដោយគោរពសិទ្ធិគ្នាយោគយល់អធ្យាស្រ័យគ្នា។ លោក ជូ កូល្លា ប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនខេត្តបានឲ្យដឹងថា ដោយសារប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសការកើនឡើងនូវមធ្យោបាយធ្វើដំណើរដែលមានរថយន្ត ទោចក្រយានយន្ត បានធ្វើឲ្យមានការគ្រោះថ្នាក់នៅតាមដងផ្លូវ។ បញ្ហាទាំងអស់នេះត្រូវរាជរដ្ឋាភិបាលយកចិត្តដាក់ ក៏ដូចជាការចង្អុលបង្ហាញពីឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសារធារណៈការនិងដឹកជញ្ជូនបានផ្តល់មួកសុវត្ថិភាពសម្រាប់ចែកជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ធំ ដើម្បីយកទៅប្រើប្រាស់សម្រាប់ជាគំរូដល់មន្ត្រីរាជការនិងប្រជាពលរដ្ឋព្រោះមន្ត្រីទាំងអស់នេះជាអ្នកអនុវត្តច្បាប់ ។

ប្រភពព័ត៌មាន: ខេត្តកំពង់ធំ (ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ