អភិបាលខេត្តកំពត ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្ត ចែកជូនដល់គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៩គ្រួសារ នៅស្រុកកំពង់ត្រាច
August 16, 2020 អ្នកទស្សនា :

      ព្រឹកថ្ងៃអាទិត្យទី១៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អញ្ជើញជួបសំណះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារ នៅស្រុកកំពង់ត្រាច ស្ថិតនៅបរិវេណវិទ្យាល័យព្រះបីតាជាតិ។

      អញ្ជើញចូលរួមក្នុងពីធីនេះរួមមាន ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត សមាជិក សមាជិកា គណៈកម្មការសាខាកាកបាទក្រហមកម្ពុជា កងកម្លាំងទាំងបី នាយករដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានកិត្តិយស អនុសាខាក្រុង ស្រុក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ក្រុមប្រតិបត្តិសាខា សរុបចំនួន ១៣៣នាក់។

      ក្នុងពិធីនាព្រឹកនេះ ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានសំដែងនូវការសោកស្តាយចំពោះប្រជាពលរដ្ឋទាំងអស់ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា កន្លងមកនេះ និងឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ដោយក្តីនឹករលឹកបំផុត។ និងស្នើសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ផងដែរ ដោយជំនួយកាកបាទក្រហមខេត្ត មានចំនួនតិចតួច មិនបានសមស្របទៅនឹងទំហំនៃការខ្វះខាតរបស់បងប្អូនឡើយ ប៉ុន្តែទោះជាយ៉ាងណា ក៏អំណោយនេះជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងបានមួយរយៈពេលផងដែរ។

      ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានក្រើនរំលឹក ណែនាំ និងសំណូមពរដល់បងប្អូនទាំងអស់ ចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតមៃជំងឺកូវីដ១៩ តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល។ ចំពោះបងប្អូនដែលជាកសិករ មានដីធ្វើកសិកម្ម ត្រូវដាំដុះ បង្ករបង្កើនផល សំដៅធ្វើយ៉ាងណាកុំឲ្យដីទំនេរ និងរៀបចំវារីវប្បកម្មផង។

      ជាមួយនឹងការសួរសុខទុក្ខនាថ្ងៃនេះ ឯកឧត្តម ក៏បាននាំយកអំណោយមួយចំនួនមកចែកជួយដល់គ្រួសាររងគ្រោះនីមួយៗ រួមមាន ៖ អង្ករ ២៥គ.ក្រ, មី ១កេស, ស្ករត្នោត ១គ.ក្រ, ទឹកត្រី ១យូរ, អាវយឺត ១កញ្ចប់, ថវិកា គ្រួសាររបើកដំបូលធ្ងន់ធរ ១៣គ្រួសារ ស្មើនឹង ៥២ម៉ឺនរៀល គ្រួសាររបើកដំបូលមធ្យម ៣៦គ្រួសារ ស្មើនឹង ៧២ម៉ឺនរៀល, អ្នកស្ម័គ្រចិត្ត ៦នាក់, យុវជនកាកបាទក្រហម ៨នាក់, នគរបាល ២០នាក់, អាវុធហត្ថ ៨នាក់ ១នាក់ ១ម៉ឺនរៀល និងគ្រូពេទ្យ ៣នាក់ ម្នាក់ ២ម៉ឹនរៀល៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ