អភិបាលខេត្តកំពង់ចាម ដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យការងារសាងសង់ច្រាំងទន្លេនៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងការដ្ឋានសាងសង់ច្រាំងទន្លេនៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន
August 15, 2020 អ្នកទស្សនា :

      នៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំឯកឧត្តមអភិបាលរងខេត្ត មន្ត្រីជំនាញមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ចាម ស្រុកកោះសូទិន បានអញ្ជើញចុះពិនិត្យការងារសាងសង់ច្រាំងទន្លេនៅក្រោយសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម និងការដ្ឋានសាងសង់ច្រាំងទន្លេនៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលរហូតមកទល់ពេលនេះ អនុវត្តបានប្រមាណ ៨០%។

      ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យអ្នកទទួលការសាងសង់ធ្វើយ៉ាងណាត្រូវធានាគុណភាពសំណង់ និងគោរពតាមប្លង់បច្ចេកទេសអោយបានត្រឹមត្រូវ ហើយធ្វើអោយបានលឿន រួចរាល់មុនទឹកឡើងខាងមុខ។

      គួរបញ្ចាក់ថា ច្រាំងទន្លេនៅចំណុចទាំងពីរខាងលើ បានទទួលរងការបាក់ស្រុតកាលពីឆ្នាំកន្លងទៅ ដែលបានគំរាមកំហែងដល់អាគារសាលាសង្កាត់កំពង់ចាម និងហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញនោះរួមមាន ផ្លូវកៅស៊ូ ជាដើម។ ដោយមើលឃើញនូវបញ្ហាប្រឈមខាងលើ ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានដឹកនាំសាងសង់ច្រាំងទន្លេ ក្រោយសាលាសង្កាត់កំពង់ចាមប្រវែង៥៥ ម៉ែត្រ និងច្រាំងទន្លេនៅឃុំពង្រប្រវែង ៦០ម៉ែត្រ ដោយចំណាយថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្តកំពង់ចាម និងបានបើកការដ្ឋានកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ