រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សា និងប្រមូលទិន្នន័យពាក់ព័ន្ធ និងវិស័យភស្តុរភាកម្ម នៅច្រករបៀងសេដ្ឋកិច្ចខេត្តស្វាយរៀង ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន
August 15, 2020 អ្នកទស្សនា :

      នារសៀលថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងប្រមូលទិន្នន័យពាក់ព័ន្ធ និងវិស័យភស្តុរភាកម្ម នៅច្រករបៀងសេដ្ឋកិច្ចខេត្តស្វាយរៀង ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន។

      អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានលោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងបាវិត លោកអភិបាលស្រុកកំពង់រោទិ៍ លោកប្រធានមន្ទីពាក់ព័ន្ធនានាក្នុងខេត្ត លោកនាយកទីចាត់ការចំណុះសាលាខេត្ត លោកប្រធានច្រកព្រំដែនទាំង៨ ក្នុងខេត្ត លោកនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនទាំង៨ ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វាព្រំដែនទាំង៨ តំណាងក្រុមហ៊ុនឯកជន និងប្រតិភូក្រសួងសាធារណៈការ និងដឹកជញ្ជូនជាច្រើនរូបទៀត។

      កិច្ចប្រជុំនេះ មានគោលបំណងប្រជុំពិភាក្សាអំពីការប្រមូលទិន្នន័យ-ព័ត៌មានពាក់ព័ន្ធនិងវិស័យ ភស្តុភារកម្មពីបណ្តា ស្ថាប័ន អង្គភាព ដែលជាចំណុះឱ្យរាជរដ្ឋាភិបាលក៏ ដូចជាក្រុមហ៊ុនឯកជននានា ដែលជាអ្នកផ្គត់ផ្គង់ភស្តុភារកម្មជូនអតិថិជនទូទៅតាមតម្រូវការ ព្រមទាំងតាមដាននូវវឌ្ឍនភាពនៃប្រព័ន្ធ ភស្តុភារកម្មសម្រាប់ជាប្រយោជន៍ដល់សាធារណជន ដែលស្វែងយល់ពីទិន្នន័យទាំងនោះ សម្រាប់ជាសេចក្តីសម្រេចចិត្តក្នុងការវិនិយោគ ក្នុងវិស័យភស្តុភារកម្ម វិស័យពាណិជ្ជកម្ម និងជាពិសេសសម្រាប់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ទិន្នន័យទាំងនេះឱ្យមានប្រសិទ្ធភាព ដើម្បីរៀបចំជាគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព ក្នុងការជំរុញធ្វើអោយប្រសើឡើងក្នុងវិស័យដឹកជញ្ជូន និងភស្តុភារនៅកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ