logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកូតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា
25
13-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកូតកីឡាជ្រើសរើសេជើងឯកថ្នាក់ខេត្តដែលរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡា នាព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅទីលានសាលាជីវិត។ លោក កែវ ឡាយ ប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តព្រះសីហនុ ប្រាប់ឲ្យដឹងថា ប្រភេទវិញ្ញាសាដែលបានយកមកប្រកួតមាន បាល់ទាត់ បាល់ទះ និងអត្តពលកម្ម។ កីឡាករចូលរួមប្រកួតសរុបទាំងមធ្យមនិងបឋម មានចំនួន២៥០នាក់និងប្រតិភូដឹកនាំកីឡាករចំនួន៧៥នាក់មកពីក្រុងស្រុកទាំង៤នៃខេត្តព្រះសីហនុ។ លោក កែវ ឡាយ បានរំលេចអោយដឹងទៀតថា នៅដើមខែ មេសាឆ្នាំ២០១៨ខាងមុខនេះដែរ មន្ទីរ អប់រំយុវជននិងកីឡាខេត្តព្រះសីហនុរៀបចំនូវការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ ឯកឧត្តម យន្ត មីន ថ្នាក់ខេត្តមួយទៀតដើម្បីជាការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងផងដែរ។ ជាមួយគ្នានេះដែរ លោក គង់វិតាណៈ បានស្នើអោយ ក្រុមកីឡាការទាំងអស់ត្រូវខិតខំអោយអស់ពីសមត្ថភាពក្នុងការប្រកួត ត្រូវគោរពតាមក្បួនច្បាប់កីឡា ស្តាប់ការណែនាំរបស់អាជ្ញាកណ្តាល់និងជាពិសេស ត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន៕

ប្រភពព័ត៌មាន: រដ្ឋបាលខេត្តព្រះសីហនុ (ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ