អភិបាលខេត្តកណ្តាល អញ្ជើញទទួលអំណោយមនុស្សធម៌ជាថវិកា និងអង្ករ ពីសប្បុរសជន ប្រគល់ជូនកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្ត
August 27, 2020 អ្នកទស្សនា :

      ខេត្តកណ្តាល ៖ ដើម្បីចូលរួម និងគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ក្រុមហ៊ុនឯកជន និងសប្បុរសជននានា បាននាំយកអំណោយមនុស្សធម៌ ជាថវិកា និងអង្ករ ដើម្បីជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្តកណ្ដាល និងក្នុងគោលបំណងចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ "ខ្ញុំ ស្រលាញ់ សន្តិភាព និងកាកបាទក្រហមកម្ពុជា" ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តកណ្តាល។

      ស្ថិតក្នុងបរិយាកាសដ៏សែនរីករាយនេះ ឯកឧត្តម ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនឯកជនទាំងអស់ និងសប្បុរសជននានា ដែលបានបរិច្ចាគនូវទ្រព្យសម្បត្តិ ធនធានផ្ទាល់ខ្លួនជួយឧបត្ថម្ភជូនសាខាកាកបាទក្រហមកម្ពុជាខេត្តនៅពេលនេះ ហើយឯកឧត្ដម សូមសន្យាថា សាខាកាកបាទក្រហកម្ពុជាខេត្ត នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ក្នុងការជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ដោយមិនមានការរើសអើងពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ គឺទីណាមានកាលំបាក ទំនោះមានកាកបាទក្រហកម្ពុជា ដោយស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជា។

      សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌ជាថវិកា រួមមាន៖

- លោកស្រី អ៊ាន សៀវម៉ី អគ្គនាយិកាក្រុមហ៊ុន Castle E Diamond និងជាម្ចាស់ Page SIVMEY Online Shop នាំចូលផលិតផលថែរក្សាសម្ផស្សម៉ាក EI EI ថវិកា៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក)។

- លោក Apichart Duang Art ប្រធានក្រុមហ៊ុន Discovery Eastate CO.,LTD ថវិកា១០០០០ដុល្លារ(មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)។

- ក្រុមហ៊ុន Yong Yuan Real Estate LTD ថវិកា ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារសហរដ្ឋអាមេរិក)។

- លោកស្រី ទ្រី សុផានិត អគ្គនាយិកាក្រុមហ៊ុន ទ្រី សុផានិត ត្រេឌីង ឯ.ក ឧបត្ថម្ភអង្ករចំនួន ២តោន៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ