អាជ្ញាធរខេត្តស្វាយរៀង បើកកិច្ចប្រជុំពិភាក្សាការងារជ្រើសរើសទីតាំងធ្វើចត្តាឡីស័កថ្មី របស់ក្រុងស្រុកទាំង៨
August 27, 2020 អ្នកទស្សនា :

      នៅថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារជ្រើសរើសទីតាំងធ្វើចត្តាឡីស័កថ្មី របស់ក្រុងស្រុកទាំង៨។

      កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកអនុប្រធានមន្ទីរប្រធានសុខាភិបាលនៃរដ្ឋបាលខេត្ត លោក លោកស្រីអភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៤។

      នាកិច្ចប្រជុំនេះឯកឧត្ដមអភិបាលរងខេត្ត ក៏បានលើកឡើងនូវចំនុចសំខាន់ៗមួយចំនួន រួមមាន៖

១.សូមក្រុងស្រុកទាំង៨ ត្រូវរៀបចំជ្រើសរើសកន្លែងសម្រាប់ធ្វើចត្តាឡីស័កថ្មីដើម្បីត្រៀមបម្រុងទុក

២.ត្រូវរៀបចំផែនការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានយ៉ាងតិច២ដង មុនការចូលរៀនរបស់សិស្សថ្នាក់ទី៩ និងទី១២

៣.ត្រូវរៀបចំនូវគម្រោងផែនការសកម្មភាព និងផលវិបាកក្នុងការធ្វើការងារចត្តាឡីស័កកន្លងមក

៤.ដើម្បីចូលរួមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩នេះ សូមលោក លោកស្រីពេលត្រឡប់ទៅវិញ សូមបន្តណែនាំបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនបន្ថែម៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ