ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញចូលរួមសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្តីពីកាបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅសហគមន៍តំបន់ការពារធម្មជាតិជីផាត
August 13, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចូលរួមសិក្ខាសាលាអប់រំផ្សព្វផ្សាយ ស្តីពីកាបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅសហគមន៍តំបន់ការពារធម្មជាតិជីផាត ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សិក្ខាសាលាផ្សព្វផ្សាយនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពីប្រជាសហគមន៍ឃុំជីផាត ស្រុកថ្មបាំង។

      គោលបំណងនៃសិក្ខាសាលាគឺ ដើម្បីផ្សព្វផ្សាយដល់សហគមន៍ជីផាត ដែលជា សហគមន៍ទេសចរណ៍ដ៏ល្បីមួយ នៃប្រទេសកម្ពុជា និងមានភ្ញៀវទេសចរណ៍ចូលមកលេងច្រើន ដែលទាមទារឲ្យមានការយល់ដឹងពីបញ្ហាប្រឈម នៃការចម្លងមេរោគអេដស៍ និងបញ្ហាគ្រឿងញៀនដោយសារអេដស៍មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងគ្រឿងញៀន និងបានណែនាំប្រជាសហគមន៍ត្រូវចូលរួមសហការឲ្យបានជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ជីផាត និងរាយការណ៍បើមានករណី ប្រើប្រាស់គ្រឿងញៀន និងចូលរួមការពារ ទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងពេលឈប់សំរាកនាថ្ងៃ១៧-២១ ខែសីហា ខាងមុខនេះ។

      សារដ៏មានសារៈសំខាន់របស់គណៈប្រតិភូ នៃអង្គសិក្ខាសាលាគឺ ដើម្បីឈ្នះអេដស៍ គឺទី១: ស្មោះមួយនឹងមួយ និងទី២: ត្រូវប្រើស្រោមអនាម័យ និងត្រូវចូលរួមផ្សព្វផ្សាយការយល់ដឹង និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ