ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញស្វាគមន៍ប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកោះកុង
August 13, 2020 អ្នកទស្សនា :

      ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកខេត្តកោះកុង។

      លោកអភិបាលរង បានបញ្ជាក់ថាតាមរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល០៦ខែ ឆ្នាំ២០២០ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានបង្ហាញថាពិតជាមានការថយចុះបើប្រៀបធៀបឆ្នាំមុន តែអត្រាអ្នកពាក់មួកសុវត្ថិភាពនៅមានតិចនៅឡើយ។

      ដើម្បីជម្រុញ ការពាក់មួកសុវត្ថិភាពឱ្យបានគ្រប់ៗគ្នា គឺផ្តើមចេញពីអ្នកគ្រប់គ្នានៅទីនេះ រហូតដល់គ្រួសារ និងសហគមន៍ទាំងមូល ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះផងដែរ សូមអោយសមត្ថកិច្ច អ្នកពាក់ព័ន្ធបន្ត សហការ ជាមួយមន្ទីរសាធារណការ ក្នុងការត្រួតពិនិត្យចរាចរណ៍ នៅទូទាំងខេត្តកោះកុង៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ