logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ឡាយ វណ្ណៈ បន្តចុះជួបសំណេះសំណាលជាមួយអាជ្ញារធរភូមិ ឃុំព្រៃកប្បាស និងឃុំអង្កាញ់ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ
76
13-March-2018
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានបន្តចុះសំណេះសំណាលជាមួយជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងឃុំព្រៃកប្បាស និងឃុំអង្កាញ់ ស្រុកព្រៃកប្បាស នៅតាមសាលាឃុំនីមួយៗ។ ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើង ហើយត្រូវរួមគ្នាការពារឱ្យបាននៅសន្តិភាព។ បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាការពារសន្តិភាពដែលមានឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ ព្រមទាំងរួបរួមគ្នាកសាងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋឱ្យជឿជាក់។ ប្រភពព័ត៌មាន: រដ្ឋបាលខេត្តតាកែវ (ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨)

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ