រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួត​ពិនិត្យការអនុវត្តសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ និងការ​បំលាស់ទីជនបរទេសអន្តោប្រវេសន្តពីផ្ទះបណ្តែតទឹកមកលើដីគោក
August 13, 2020 អ្នកទស្សនា :

      ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ ឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួត​ពិនិត្យការអនុវត្តសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ និងការ​បំលាស់ទីជនបរទេសអន្តោប្រវេសន្តពីផ្ទះបណ្តែតទឹកមកតាំងទីលំនៅលើដីគោក នៅខេត្តកំពង់ឆ្នាំង។

      ដោយមានការចូលរួមពី ស្នងការរងនគរបាលទទួលផែនអត្តសញ្ញាណកម្ម និងអន្តោប្រវេសន្តខេត្ត, មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, អធិការក្រុង ស្រុក, បុស្តិ៍នគរបាល ក្រុមការងារអត្រានុកូលដ្ឋាន និងអអន្តោប្រវេសន្ត៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ