អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធផលការងាររដ្ឋបាលខេត្ត
August 10, 2020 អ្នកទស្សនា :

      ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យលទ្ធផលការងារ រដ្ឋបាលខេត្ត ផ្សព្វផ្សាយសេចក្តីណែនាំនានានិងពិភាក្សាដោះស្រាយការងារចាំបាច់មួយចំនួន នៅមូលដ្ឋាន វិស័យនានា។

      កិច្ចប្រជុំគណៈបញ្ជាការឯកភាពបានធ្វើការផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងសេចក្តីជូនដំណឹងមួយចំនួនរួមមាន

~ផ្សព្វផ្សាយអនុក្រឹត្យលេខ១០១ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាឲ្យមន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារនៅថ្ងៃទី១៧ ១៨ ១៩ ២០ និងទី២១ ខែសីហា ឆ្នាំ២០២០

~លិខិតលេខ៧៣៣ សជណ.អវ ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិកលើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបកីឡាដែលប្រើប្រាស់សម្ភារៈរួម

~លិខិតលេខ១៦៧ សខល ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលស្តីពីការបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការនាំចូលជំងឺកូវីត១៩ តាមច្រកព្រំដែន មកក្នុងព្រះរាជាណា ចក្រកម្ពុជា ដើម្បីការពារការចម្លងវីរុសកូវីត~១៩ ចូលទៅក្នុងសហគមន៍

~លិខិតលេខ១៩៦៣ សជណ ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃស្តីពីការជំរុញការទប់ស្កាត់ការកាប់រាន ទន្ទ្រានយកដីដោយខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ នៅតាមខេត្តនានា។

      ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភា រដ្ឋបាលខេត្ត បានកោតសរសើ និងវាយតម្លៃចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចទាំង០៣ ប្រភេទ ដែល បានបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រខេត្តខេត្ត និងតាមបន្ទាត់ព្រំដែន ដើម្បីរួមចំណែកនៃកិច្ចអភិវឌ្ឍន៍។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តក៍បានជំរុញដល់មន្ទីរ វិស័យនានា និងអាជ្ញាធរក្រុង ស្រុក ត្រូវបន្តខិតខំបំពេញតួនាទីភារកិច្ចការងាររបស់ខ្លួន ដើម្បីបង្កើនការការផ្តល់សេវានានា ដល់ប្រជាពលរដ្ឋ ខិតខំដោះស្រាយបញ្ហាប្រឈម សំណើរ សំណូមពរ របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន។

      តាមខ្លឹមសារនៃ អនុក្រឹត្យ សេចក្តីណែនាំ និងសេចក្តីជូនដំណឹងនានា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តក៍បានសង្កត់ធ្ងន់ដោយក្រើនរំលឹកដល់ អាជ្ញាធរមូលដ្ឋាន និងជំនាញពាក់ព័ន្ធបន្ត យចិត្តទុកដាក់ អនុវត្តន៍ឲ្យបានមឹងម៉ាត់បំផុត និងប្រសិទ្ធភាព ពិសេសវិធានការនានាស្តីពីការ បង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបង្ការការនាំចូលជំងឺកូវីត១៩ តាមច្រកព្រំដែន មកក្នុងព្រះរាជាណា ចក្រកម្ពុជា ដើម្បីការពារការចម្លងវីរុសកូវីត~១៩ ចូលទៅក្នុងសហគមន៍៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ