ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ប្រតិភូនៃអគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ ចុះពិនិត្យជាក់ស្ដែងនៅរាជកិច្ចដែលទទួលបាន និងផ្សព្វផ្សាយអំពីសារៈសំខាន់នៅសៀវភៅរាជកិច្ច ជូនរដ្ឋបាលខេត្តកោះកុង
August 12, 2020 អ្នកទស្សនា :

      ថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២០ លោក ទូ សាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ប្រតិភូដែលដឹកនាំដោយលោក សួស វិសុទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ ក្នុងការចុះពិនិត្យជាក់ស្ដែងនៅរាជកិច្ចដែលទទួលបាន និងផ្សព្វផ្សាយអំពីសារៈសំខាន់នៅសៀវភៅរាជកិច្ច ជូនរដ្ឋបាលខេត្តកោះកុង។

      លោកអភិបាលរងខេត្ត សូមថ្លែងអំណរគុណដល់ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ ដែលបានអញ្ជើញចុះមកពិនិត្យជាក់ស្ដែងនូវសៀវភៅរាជកិច្ចដែលទទួលបាន នឹងផ្សព្វផ្សាយអំពីសារសំខាន់នៃសៀវភៅរាជកិច្ច ជូនរដ្ឋបាលខេត្តកោះកុងឱកាសនេះ។

      ជាមួយនេះដែររដ្ឋបាលខេត្តកម្រងសំណួរស្ដីពីកិច្ចតាមទម្រង់ដែលអគ្គនាយកដ្ឋានបានផ្ដល់ឱ្យ និងធ្វើយ៉ាងណាធានាប្រសិទ្ធភាពក្នុងការចែកចាយ និងផ្សព្វផ្សាយសៀវភៅរាជកិច្ចឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ