អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យ និងស្រាវជ្រាវទីតាំង ដែលមានកាប៉ាល់លិចតាំងពីអំឡុងទសវត្សរ៍៧០ ក្នុងសម័យសាធារណរដ្ឋខែ្មរ ស្ថិតក្នុងទន្លេមេគង្គ នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ
August 12, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុកស្រីសន្ធរ អញ្ជើញចុះពិនិត្យ និងស្រាវជ្រាវទីតាំង ដែលមានកាប៉ាល់លិចតាំងពីអំឡុងទសវត្សរ៍៧០ ក្នុងសម័យសាធារណរដ្ឋខែ្មរ ស្ថិតក្នុងទន្លេមេគង្គ នៅចំណុចភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ។

      ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ ជាពិសេស ប្រជានេសាទ ត្រូវបង្កេីនការប្រុងប្រយ័ត្ន និងហាមឃាត់មិនឲ្យនេសាទត្រង់ចំណុចដែលអាជ្ញាធរស្រុក និងសមត្ថកិច្ចធ្វេីស្រាវជ្រាវដើម្បីស្តារកាប៉ាល់ដែលបានលិច ដោយសារសង្ស័យមានគ្រឿងសភាវុធ និងគ្រាប់មិនទាន់ផ្ទុះ។

      ដូច្នេះដេីម្បីជាសុខសុវត្ថិភាព សូមបងប្អូនប្រជាពលរដ្ឋដែលនេសាទ ត្រូវប្រុងប្រយ័ត្នកុំនេសាទ នៅតំបន់ចំណុចខាងលើ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ