ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
August 12, 2020 អ្នកទស្សនា :

      នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយលោក ឡុង រត្តនៈកុមារ អនុប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាអំពីតំបន់ព្រៃលិចទឹកក្នុងភូមិសាស្ត្រតំបន់២ តំបន់៣ នៅស្រុកជាប់ព្រំប្រទល់នឹងបឹងទន្លេសាប ដែលមានស្រុកចំនួន ៤ រួមមាន ៖ ស្រុកថ្មគោល ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកមោងឫស្សី។

      កិច្ចពិភាក្សានេះធ្វើនៅសាលាខេត្តបាត់ដំបង ដោយមានអញ្ជើញចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអភិបាលរងទទួលបន្ទុកលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោកនាយកខណ្ឌជលផលខេត្ត លោកនាយកស្តីទីទីចាត់ការអន្តរវិស័យសាលាខេត្ត នងអ្នកពាក់ព័ន្ធមួយចំនួន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ